ឯកឧត្ដម ប្រាក់ សុខុន៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចទៅបាន អាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួម នៃជម្លោះកម្ពុជា ហៅកាត់ថា «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» នៅវិមានសន្តិភាព។