គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
គណៈកម្មការអន្តរក្រសួងរៀបចំកិច្ចប្រជុំលើកទី១ ដើមី្បសិក្សា និងអនុវត្តគម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប

គណៈកម្មការអន្តរក្រសួងរៀបចំកិច្ចប្រជុំលើកទី១ ដើមី្បសិក្សា និងអនុវត្តគម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០​ |

សៀមរាប​៖ នាថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២០នេះ នៅរដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងលើកទី១ ដើមី្បសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាបក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅខេត្តសៀមរាប ព្រមទាំងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកគណៈកម្មការផងដែរ។

គណៈកម្មការអន្តរក្រសួងបានចុះសិក្សា និងពិនិត្យស្ថានភាពផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប

គណៈកម្មការអន្តរក្រសួងបានចុះសិក្សា និងពិនិត្យស្ថានភាពផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០​ |

សៀមរាប​៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងាររបស់គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងគណៈប្រតិភូអន្តរក្រសួងអមដំណើរ ថ្នាក់ដឹកនាំខេត្ត បានចុះសិក្សា ពិនិត្យស្ថានភាពផ្លូវ និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលការអនុវត្តគម្រោងនេះ គឺជាផែនការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រកាសផ្តល់ថវិកា១៥០លានដុល្លា សម្រាប់ស្ថាបនាផ្លូវចំនួន ៣៨ខ្សែ។

សម្ដេចតេជោ​ សម្រេច​បង្កើត​គណៈ​កម្មការ​អន្តរក្រសួង ដើម្បីអនុវត្តគម្រោង​ស្ថាបនា​​ផ្លូវ​ចំនួន​៣៩​ខ្សែ ក្នុង​ក្រុងសៀមរាប​

សម្ដេចតេជោ​ សម្រេច​បង្កើត​គណៈ​កម្មការ​អន្តរក្រសួង ដើម្បីអនុវត្តគម្រោង​ស្ថាបនា​​ផ្លូវ​ចំនួន​៣៩​ខ្សែ ក្នុង​ក្រុងសៀមរាប​

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ នៅថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញសេចក្ដី​សម្រេច​ស្ដីពីការ​បង្កើត​គណៈ​កម្មការ​អន្តរក្រសួង​ ដើម្បី​សិក្សា​ និង​អនុវត្ត​គម្រោង​ស្ថាបនា​ ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​​៣៨ខ្សែ នៅក្រុងសៀមរាប​ ខេត្ត​សៀមរាប​។