កម្ពុជា-អូស្ត្រាលី បន្ដកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការជាមួយ ឯកឧត្តម ANTHONY MAGUIRE នាយនគរបាលជាន់ខ្ពស់ នៃនគរបាល សហព័ន្ធអូស្ត្រាលី ដែលទើបមកបំពេញភារកិច្ចថ្មីនៅកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ មានប្រសាសន៍ថា កម្ពុជា និងអូស្ត្រាលី នឹងនៅតែបន្តកិច្ចសហប្រតិបត្តិល្អជាមួយគ្នា ក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា មានដូចជា អំពើជួញដូរគ្រឿងញៀនគ្រប់រូបភាព អំពើជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្សជាដើម បន្ទាប់ពីភាគីទាំងពីរទទួលបានជោគជ័យលើការងារនេះជាបន្តបន្ទាប់។