គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល​លើកទី៣ ជាមួយ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រើសំណង់ ចេញ​ពីតំបន់​រមណីយដ្ឋានអង្គរ

    សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល​លើកទី៣ ជាមួយ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រើសំណង់ ចេញ​ពីតំបន់​រមណីយដ្ឋានអង្គរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។