គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២​ |

    នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល នៅថ្ងៃទី១៤ធ្នូខាងមុខនេះ។