គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
សម្តេចតេជោ ហ៊ុន​ សែន​​ បន្តអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស និងកម្មករនិយោជិត ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

សម្តេចតេជោ ហ៊ុន​ សែន​​ បន្តអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស និងកម្មករនិយោជិត ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១​ |

ភ្នំពេញ​៖​ តាមរយៈ​សារលិខិត​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ​ ១ឧសភា ឆ្នាំ​២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បាន​បន្ត​អំពាវ​នាវ​ដល់​ម្ចាស់​រោង​ចក្រ សហគ្រាស និងបងប្អូនកម្មករ​និយោជិត ចូលរួមយុទ្ធនាការចាក់វ៉ាក់​សាំងកូ​វីដ​-១៩​ ដោយ​ស្ម័គ្រ​ចិត្ត​ និង​អនុវត្ត​ឲ្យ​បាន​ហ្មត់​ចត់​បំផុត ​នូវ​វិធានការ​បង្ការ និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺកូ​វីដ-​១៩ ​តាមរយៈការអនុវត្ត​វិធា​ន «៣ការពារ និង ៣កុំ»