ផ្លូវជាតិលេខ៥៨ ជាប់ព្រំដែនកម្ពុជា-ថៃ មិនមែនលិចដោយសារថៃបើកទ្វារទឹកទម្លាក់មកទេ គឺបណ្តាលមកពីជំនន់ទឹកភ្លៀង
បន្ទាយមានជ័យ៖ ផ្លូវជាតិលេខលេខ៥៨ ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវទឹកជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងនៅខាងទឹកដីថៃ គួបផ្សំនឹងការធ្លាក់ភ្លៀងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែចំពោះការជន់លិចនេះ នៅបន្តចរាចរណ៍បានជាធម្មតា មិនទាន់មានការផ្អាកនោះទេ។