គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រ និងសម្ដេចម៉ែ

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រ និងសម្ដេចម៉ែ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងអំណរព្រះរាជគុណ​ ថ្វាយព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់ទាំងទ្វេរសព្វព្រះរាជ​ហឫទ័យ​ប្រោសព្រះរាជ​ទាន​នូវ​ការ​អបអរសាទរ​ក្នុង​ឱកាសដ៏ថ្លៃថ្លា​ដែល​សម្តេច​មាន​មហាកិត្តិយស​ឧត្តុង្គឧត្តម​ទទួល​បាន​មេដាយ​មាស​សន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោម​ប្រធាន​បទស្តីពី «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ក្នុងនាមជា​សហប្រធាន​សម្រាប់​ការ​រៀបចំកិច្ច​ប្រជុំ​កំពូល​សន្តិភាពនៅ​ឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១។  

    ព្រះមហាក្សត្រ​ ប្រោសព្រះរាជទាន​ព្រះរាជទ្រព្យ ចំនួន​ ២០ម៉ឺនដុល្លារ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់រៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»

    ព្រះមហាក្សត្រ​ ប្រោសព្រះរាជទាន​ព្រះរាជទ្រព្យ ចំនួន​ ២០ម៉ឺនដុល្លារ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់រៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​ចំនួន​ ២០ម៉ឺនដុល្លារ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការ​រៀបចំមន្ទីរពេទ្យ​ «ហ្លួងម៉ែ»។ ក្នុងព្រះរាជសារចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ បានបញ្ជាក់ថា ព្រះអង្គមាន​ហឬទ័យសោមនស្សរីករាយ​យ៉ាងក្រៃលែង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ បាន​ទិញ​យកមន្ទីរពេទ្យ «នគរទេព» ហើយបាន​ប្ដូរឈ្មោះ​មន្ទីរពេទ្យនេះ​មកជា​មន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បី​បម្រើ​លើវិសស័យ​សុខាភិបាល​ ក្នុងការថែរក្សា​សុខុមាលភាពជូន​ប្រជារាស្ត្រ​ នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា​។ ព្រះមហាក្សត្រ​ ​មានព្រះបន្ធូរកោតសរសើរ​ចំពោះសម្ដេចតេជោ​ ហ៊ុន​ សែន​ ដែល​ដឹកនាំ​ប្រទេស​ជាតិ​ ប្រកប​ដោយ​គុណ​បំណាច់​ដ៏ថ្លៃថ្លា​ វីរភាព​ដ៏ឧត្ដុងឧត្ដម និង​ជាអគ្គមគ្គុទេសក៍​ដ៏ឆ្នើម​ ដឹកនាំ​ប្រទេស​ប្រកប​ដោយ​គតិបណ្ឌិត ធ្វើ​ឲ្យ​ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព​ស្ថិរភាព​សង្គម​ និង​ការ​អភិវឌ្ឍ​ជាតិ​រីកចម្រើន​លើគ្រប់​វិស័យ។ សូម​ជម្រាបជូនដែរថា​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចទ្រង់​សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន […]

    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជទានថវិកាជិត ២០០លានរៀល​ ដល់ប្រជារាស្ត្រដែលរងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៤៧៦គ្រួសារ នៅខេត្ត​​កំពង់ស្ពឺ

    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជទានថវិកាជិត ២០០លានរៀល​ ដល់ប្រជារាស្ត្រដែលរងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៤៧៦គ្រួសារ នៅខេត្ត​​កំពង់ស្ពឺ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០​ |

    ក្រោមព្រះរាជហឫទ័យខ្វល់ខ្វាយជានិច្ចអំពីបញ្ហាគ្រោះទឹកជំនន់ដែលកំពុងកើតមានតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្ត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា