គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ព្រះមហាក្សត្រ​ ប្រោសព្រះរាជទាន​ព្រះរាជទ្រព្យ ចំនួន​ ២០ម៉ឺនដុល្លារ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់រៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»

    ព្រះមហាក្សត្រ​ ប្រោសព្រះរាជទាន​ព្រះរាជទ្រព្យ ចំនួន​ ២០ម៉ឺនដុល្លារ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់រៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​ចំនួន​ ២០ម៉ឺនដុល្លារ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការ​រៀបចំមន្ទីរពេទ្យ​ «ហ្លួងម៉ែ»។ ក្នុងព្រះរាជសារចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ បានបញ្ជាក់ថា ព្រះអង្គមាន​ហឬទ័យសោមនស្សរីករាយ​យ៉ាងក្រៃលែង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ បាន​ទិញ​យកមន្ទីរពេទ្យ «នគរទេព» ហើយបាន​ប្ដូរឈ្មោះ​មន្ទីរពេទ្យនេះ​មកជា​មន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បី​បម្រើ​លើវិសស័យ​សុខាភិបាល​ ក្នុងការថែរក្សា​សុខុមាលភាពជូន​ប្រជារាស្ត្រ​ នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា​។ ព្រះមហាក្សត្រ​ ​មានព្រះបន្ធូរកោតសរសើរ​ចំពោះសម្ដេចតេជោ​ ហ៊ុន​ សែន​ ដែល​ដឹកនាំ​ប្រទេស​ជាតិ​ ប្រកប​ដោយ​គុណ​បំណាច់​ដ៏ថ្លៃថ្លា​ វីរភាព​ដ៏ឧត្ដុងឧត្ដម និង​ជាអគ្គមគ្គុទេសក៍​ដ៏ឆ្នើម​ ដឹកនាំ​ប្រទេស​ប្រកប​ដោយ​គតិបណ្ឌិត ធ្វើ​ឲ្យ​ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព​ស្ថិរភាព​សង្គម​ និង​ការ​អភិវឌ្ឍ​ជាតិ​រីកចម្រើន​លើគ្រប់​វិស័យ។ សូម​ជម្រាបជូនដែរថា​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចទ្រង់​សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន […]

    ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យចំនួន ៤០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យចំនួន ៤០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ តាមរយៈហ្វេកប៊ុក Royal du Cambodge នៅថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២១ បាន​ឲ្យដឹងថា​ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចម៉ែ ទ្រង់សព្វព្រះរាជហឫទ័យ ព្រះរាជទានព្រះរាជទ្រព្យចំនួន ៤០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រដែលប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំពោះកាកបាទក្រហមកម្ពុជា

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រដែលប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំពោះកាកបាទក្រហមកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ តាមរយៈសារលិខិតចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតដល់អង្គព្រះមហាក្សត្រដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យប្រចាំខែ ដើម្បីទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា។

    សម្តេច​តេជោ ​ហ៊ុន​ សែន ថ្វាយ​ព្រះ​ពរ​ព្រះមហាក្សត្រ​ ក្នុង​ខួប​១៦​ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​

    សម្តេច​តេជោ ​ហ៊ុន​ សែន ថ្វាយ​ព្រះ​ពរ​ព្រះមហាក្សត្រ​ ក្នុង​ខួប​១៦​ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០​ |

    តាមរយៈ​ហ្វេសប៊ុក​ផ្លូវ​ការ​ នៅព្រឹក​ថ្ងៃទី​២៩​ ខែតុលា​ ឆ្នាំ​២០២០​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​ថ្វាយព្រះពរ​ព្រះមហាក្សត្រ​ ក្នុង​ឱកាស​ខួន​១៦ឆ្នាំ​ នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះអង្គ​។

    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ថវិកា គ្រឿងបរិភោគ និង​សម្ភារៈប្រើប្រាស់​ ដល់​ប្រជារាស្ត្រ​​រងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៦៧៤គ្រួសារ នៅខេត្ត​​បន្ទាយមានជ័យ

    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ថវិកា គ្រឿងបរិភោគ និង​សម្ភារៈប្រើប្រាស់​ ដល់​ប្រជារាស្ត្រ​​រងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៦៧៤គ្រួសារ នៅខេត្ត​​បន្ទាយមានជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |

    ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ​ព្រះ​បាទ​សម្តេច​ព្រះប​រមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហា​ក្សត្រ ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​និង​សម្តេច​ព្រះ​មហា​ក្សត្រី​ នរោត្តម ​មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ​ក្នុង​សេរីភាព ​សេចក្តី​ថ្លៃ​ថ្នូរ ​និង​សុភមង្គល​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ថវិកា​ គ្រឿងបរិភោគ និង​សម្ភារៈប្រើប្រាស់ផ្សេងទៀត ដល់​ប្រជារាស្ត្រ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៦៧៤គ្រួសារ នៅខេត្ត​​បន្ទាយមានជ័យ។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាង ទៅទីក្រុងប៉េកាំង ប្រទេសចិន

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាង ទៅទីក្រុងប៉េកាំង ប្រទេសចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅព្រឹកទី៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។