គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    រដ្ឋសភានឹងបន្តសម័យប្រជុំនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី

    រដ្ឋសភានឹងបន្តសម័យប្រជុំនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ  បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា តាមប្រព័ន្ឋវីដេអូ។ ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលាឆ្នាំ២០២១ ដោយមានរបៀបវារៈចំនួន ៤នៅក្នុងនោះមាន ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយចំពោះប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ផងដែរ។

    ឯកឧត្ដម​ ប្រាជ្ញ ចន្ទ ​ត្រូវបាន​សមាជិករដ្ឋសភាបោះឆ្នោតជាប់​ជាប្រធាន គ.ជ.ប ថ្មី ជំនួសឯកឧត្ដម​ ស៊ិកប៊ុនហុក ដែលបានលាលែងពីតំណែង

    ឯកឧត្ដម​ ប្រាជ្ញ ចន្ទ ​ត្រូវបាន​សមាជិករដ្ឋសភាបោះឆ្នោតជាប់​ជាប្រធាន គ.ជ.ប ថ្មី ជំនួសឯកឧត្ដម​ ស៊ិកប៊ុនហុក ដែលបានលាលែងពីតំណែង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅថ្ងៃទី​២៤​ ខែមិថុនា ឆ្នាំ២០២១ រដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេចជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានថ្មី នៃ (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានសុំលាលែងពីតំណែង នៅដើមខែនេះ ដោយសារបញ្ហាសុខភាព។

    ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ​​បរិច្ចាគនូវថវិកាមួយចំនួន ជូនរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

    ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ​​បរិច្ចាគនូវថវិកាមួយចំនួន ជូនរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរ ការទិញជាជំហានដំបូង នឹងមានចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

    រដ្ឋសភា សម្រេច​អនុម័ត​យល់​ព្រម​លើ​សេចក្ដីព្រាង​ច្បាប់​ចំនួន​ ៦​ នៅព្រឹកនេះ

    រដ្ឋសភា សម្រេច​អនុម័ត​យល់​ព្រម​លើ​សេចក្ដីព្រាង​ច្បាប់​ចំនួន​ ៦​ នៅព្រឹកនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ២រោច ​ខែ​កត្តិក​ ឆ្នាំ​ជូត ​ទោស័ក ព.ស.២៥៦៤ ​ត្រូវ​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ រដ្ឋសភា​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា ​លើក​ទី​៥ ​នីតិកាល​ទី​៦ ​​ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំរិន​ ប្រធា​ន​រដ្ឋ​សភា ​និង​ដោយ​មាន​វត្ត​មានសមាជិក សមាជិការដ្ឋសភា ចំនួន​ ១១៦​រូប​ផងដែរ​។

    ​លទ្ធផល ​នៃកិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍ នៃ​រដ្ឋសភា

    ​លទ្ធផល ​នៃកិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍ នៃ​រដ្ឋសភា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖​ នៅថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​បើកកិច្ច​ប្រជុំ​ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា​ពញាក្រី ហេង សំរិន​ ប្រធានរដ្ឋសភា​។ អង្គប្រជុំ​បាន​ធ្វើ​ការ​ពិភាក្សា​ និ​ងអនុម័ត​របៀបវារៈ​មួយចំនួន​។ ​សូមអាន​សេចក្ដីប្រកាស​ព័ត៌មានរបស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ខាងក្រោម​៖