គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យតំណាងក្រសួងនគរបាលវៀតណាមចូលលជួបសម្ដែងការគួរសម និងជម្រាបលា

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យតំណាងក្រសួងនគរបាលវៀតណាមចូលលជួបសម្ដែងការគួរសម និងជម្រាបលា

ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១​ |

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអនុញ្ញាតឲ្យ​ឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថាន​ទូតវៀត​ណាម​ប្រចាំ​នៅ​កម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង អំពាវនាវចំពោះកម្លាំងទាំងអស់ និងប្រជាពលរដ្ឋបន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន

សម្ដេចក្រឡាហោម ស ខេង អំពាវនាវចំពោះកម្លាំងទាំងអស់ និងប្រជាពលរដ្ឋបន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន

ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១​ |

ភ្នំពេញ​៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល បានអំពាវនាវចំពោះកម្លាំងអនុវត្តច្បាប់ទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីឲ្យប្រទេសជាតិយើងអាចកាត់បន្ថយគ្រោះថ្នាក់ដោយគ្រឿងញៀន នឹងឈានទៅគ្មានគ្រឿងញៀន តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍។

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាកែសម្រួលលក្ខណៈសម្បត្តិគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាកែសម្រួលលក្ខណៈសម្បត្តិគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១​ |

ភ្នំពេញ​៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាកែសម្រួលលក្ខណៈសម្បត្តិគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ជំរុញ​ដល់​អភិបាល​រាជធានី-ខេត្ត​ យកចិត្តទុកដាក់​អនុវត្ត​​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ឲ្យបាន​ត្រឹម​ត្រូវ​

សម្ដេចក្រឡាហោម ស ខេង ជំរុញ​ដល់​អភិបាល​រាជធានី-ខេត្ត​ យកចិត្តទុកដាក់​អនុវត្ត​​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ឲ្យបាន​ត្រឹម​ត្រូវ​

ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០​ |

ភ្នំពេញ​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​២៨​ ខែធ្នូ ឆ្នាំ​២០២០​នេះ បានណែនាំ​ទៅដល់​ ​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​ ត្រូវ​យកចិត្តទុក​ដាក់​​អនុវត្ត​នូវ​ការឧបត្ថម្ភសាច់ប្រាក់​ជូន​គ្រួសារក្រីក្រ​ជុំទី​៤នេះ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​សមធម៌។ នេះបើយោង​តា​ម​លិខិត​របស់​សម្ដេចក្រឡាហោម​ ស ខេង​ ផ្ញើជូន​ អភិបាល​នៃ​គណៈអភិបាលរាជធានី-ខេត្ត​។

លទ្ធផល​តេស្ត​លើកទី​៣ សម្រាប់​សម្ដេចក្រឡាហោម​ ស ខេង​ និងក្រុមគ្រួសារ​ គឺអវិជ្ជមាន​វីរុសកូវីដ១៩​​ ទាំងអស់​

លទ្ធផល​តេស្ត​លើកទី​៣ សម្រាប់​សម្ដេចក្រឡាហោម​ ស ខេង​ និងក្រុមគ្រួសារ​ គឺអវិជ្ជមាន​វីរុសកូវីដ១៩​​ ទាំងអស់​

ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០​ |

ភ្នំពេញ​៖ សម្ដេចក្រឡាហោម​ ស ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ និងក្រុមគ្រួសារ​ នៅថ្ងៃទី​១២​ ខែធ្នូ ឆ្នាំ​២០២០ ត្រូវ​បាន​ក្រសួង​សុខាភិបាល​យក​សំណាក​ទៅ ធ្វើ​តេស្ត​លើកទី​៣​ ដែលជាលើកចុងក្រោយ​ ជាលទ្ធផល​គឺអវិជ្ជមាន​វីរុសកូវីដ​១៩​ ទាំងអស់​។

លទ្ធផល​តេស្ត​ សម្ដេចក្រឡាហោម ស ខេង និង​ក្រុមគ្រួសារ​ «អវិជ្ជមាន​វីរុសកូវីដ១៩» ទាំងអស់

លទ្ធផល​តេស្ត​ សម្ដេចក្រឡាហោម ស ខេង និង​ក្រុមគ្រួសារ​ «អវិជ្ជមាន​វីរុសកូវីដ១៩» ទាំងអស់

ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |

ភ្នំពេញ​៖ តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំង​មន្ត្រីសំខាន់​ៗ​ទាំង​អស់​ដែល​បានធ្វើ​តេស្តរក​ជំងឺ​កូវីដ​១៩​ លើក​ទី​២ ​គឺ​ទទួល​បាន​លទ្ធ​ផល​ល្អប្រសើដោ​យអវិជ្ជមានទាំងអស់ ។

សម្តេចក្រឡាហោម ស ខេង ចេញសេចក្ដីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

សម្តេចក្រឡាហោម ស ខេង ចេញសេចក្ដីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០​ |

ភ្នំពេញ​៖ នៅថ្ងៃទី០៤​ ខែធ្នូ ឆ្នាំ​២០២០​នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន​ចេញសេចក្ដីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

សម្ដេចក្រឡាហោម​ ស ខេង​ ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ ស្ដីពី​ការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែរ (AMMTC)

សម្ដេចក្រឡាហោម​ ស ខេង​ ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ ស្ដីពី​ការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែរ (AMMTC)

ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) តាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួង។

សម្ដេចក្រឡាហោម​ ស ខេង អនុញ្ញាត​ឲ្យ​​ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋ​ទូតអាមេរិក ​ចូល​ជួប​ពិភាក្សាការ​ងារ​

សម្ដេចក្រឡាហោម​ ស ខេង អនុញ្ញាត​ឲ្យ​​ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋ​ទូតអាមេរិក ​ចូល​ជួប​ពិភាក្សាការ​ងារ​

ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០​ |

ភ្នំពេញ​៖ កាល​ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង​​ ដឹកនាំកិច្ច​ប្រជុំ​ពិនិត្យ​ឯកសារ​ទស្សនទាន​សម្រាប់រៀបចំកម្មវិធីជាតិ​ ដំណាក់កាលទី​២

សម្ដេចក្រឡាហោម ស ខេង​​ ដឹកនាំកិច្ច​ប្រជុំ​ពិនិត្យ​ឯកសារ​ទស្សនទាន​សម្រាប់រៀបចំកម្មវិធីជាតិ​ ដំណាក់កាលទី​២

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០​ |

ភ្នំពេញ៖ នៅព្រឹកថ្ងៃ​ទី​៧ ​ខែតុ​លា ​ឆ្នាំ២​០២០​នេះ ​សម្ដេ​ច​ក្រ​ឡា​ហោម​ ស ខេង ឧបនា​យក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រីក្រ​សួង​មហាផ្ទៃ ​បាន​អញ្ជើញដឹកនាំ​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួ​ង​មហាផ្ទៃ ស្ដីពី​ការ​ពិនិត្យ​លើ​ឯកសារ​ទស្សន​ទាន​សម្រាប់​រៀបចំ​កម្មវិធី​ជាតិ​ ដំណាក់​កាលទី២ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។​