ព្រះមហាក្សត្រ និងសម្ដេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយ ដល់ប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម នៃរាជធានីភ្នំពេញ
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានព្រះរាជអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់ពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម នៃរាជធានីភ្នំពេញ។