សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ ចំនួន ២ម៉ឺនដុល្លារ ជូនអង្គការដើម្បីភាពញញឹម នៃកុមារ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្រោមព្រះរាជហឫទ័យដង្ហែរតាមព្រះរាជតម្រិៈដ៏ថ្លៃថ្លា នៃអង្គសម្តេចព្រះវររាជបិតាមនុស្សធម៌ជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការលើកកម្ពស់សុខមាលភាពនៃការរស់នៅ និងគាំពារកុមារកម្ពុជា ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង រហូតមកដល់ពេលបច្ចុប្បន្