សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបលោកជំទាវប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធីថាញ់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកជំទាវ និងគណៈប្រតិភូអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។