គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្តេចប្រធានរដ្ឋសភាស្នើនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា

    សម្តេចប្រធានរដ្ឋសភាស្នើនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល ប៊ីន យ៉ាកុប (Dato Sri Ismail Sabri Bin YAAKOB) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

    ឯកឧត្ដម​ ប្រាជ្ញ ចន្ទ ​ត្រូវបាន​សមាជិករដ្ឋសភាបោះឆ្នោតជាប់​ជាប្រធាន គ.ជ.ប ថ្មី ជំនួសឯកឧត្ដម​ ស៊ិកប៊ុនហុក ដែលបានលាលែងពីតំណែង

    ឯកឧត្ដម​ ប្រាជ្ញ ចន្ទ ​ត្រូវបាន​សមាជិករដ្ឋសភាបោះឆ្នោតជាប់​ជាប្រធាន គ.ជ.ប ថ្មី ជំនួសឯកឧត្ដម​ ស៊ិកប៊ុនហុក ដែលបានលាលែងពីតំណែង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅថ្ងៃទី​២៤​ ខែមិថុនា ឆ្នាំ២០២១ រដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេចជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានថ្មី នៃ (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានសុំលាលែងពីតំណែង នៅដើមខែនេះ ដោយសារបញ្ហាសុខភាព។

    សេចក្ដីព្រាងច្បាប់ចំនួន​​៤ បា​នអនុម័តបញ្ចូល​ក្នុងរបៀបវារៈសម័យប្រជុំ​​​រដ្ឋសភាលើកទី​៥ នីតិកាលទី​៦ និង​ ​សេចក្ដីព្រាងច្បាប់​ថ្មី​ ៤ទៀត​ត្រូវ​បន្ត​ពិនិត្យ​សិក្សា​

    សេចក្ដីព្រាងច្បាប់ចំនួន​​៤ បា​នអនុម័តបញ្ចូល​ក្នុងរបៀបវារៈសម័យប្រជុំ​​​រដ្ឋសភាលើកទី​៥ នីតិកាលទី​៦ និង​ ​សេចក្ដីព្រាងច្បាប់​ថ្មី​ ៤ទៀត​ត្រូវ​បន្ត​ពិនិត្យ​សិក្សា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ចំនួនបួន ដែលគណៈកម្មាធិការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចរាល់ និងបានទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ថ្មីទៀត ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូន  គណៈកម្មការជំនាញនានារបស់រដ្ឋសភា ពិនិត្យសិក្សា។

    ឯកអគ្គរដ្ឋទូតរុស្សីសន្យាជំរុញកិច្ចសហប្រតិបត្តិការនយោបាយ  សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជា

    ឯកអគ្គរដ្ឋទូតរុស្សីសន្យាជំរុញកិច្ចសហប្រតិបត្តិការនយោបាយ  សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យឯកឧត្តម អាណាតូលី បូរូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព  នៃសហព័ន្ធរុស្សី  ទើបតែងតំាងថ្មីប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។