គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំពីវិធានការបង្ការ និង​ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ​

    រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំពីវិធានការបង្ការ និង​ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេលថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។

    សម្តេចតេជោ ហ៊ុន សែន ផ្តល់​ថវិកា​ និង​ឃីត ​បន្ថែមទៀត​ដល់​បណ្តា​ខេត្ត​ សម្រាប់​រៀប​ចំ​ការ​ធ្វើ​ចត្តាឡីស័កឲ្យពលរដ្ឋ

    សម្តេចតេជោ ហ៊ុន សែន ផ្តល់​ថវិកា​ និង​ឃីត ​បន្ថែមទៀត​ដល់​បណ្តា​ខេត្ត​ សម្រាប់​រៀប​ចំ​ការ​ធ្វើ​ចត្តាឡីស័កឲ្យពលរដ្ឋ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រក​ម្ពុជា​ នៅព្រឹ​ក​ថ្ងៃទី​២​៨​ ខែ​មីនា​ ឆ្នាំ​២០២១​នេះ ​បាន​ផ្តល់​ថវិកា​បន្ថែម​សរុប​ចំនួន​ ១,០៧០​,០០០​,០០០​រៀល ដល់​បណ្តា​ខេត្ត​ចំនួន​១៥ ​និង​ឃីត​ សរុប​ចំនួន​៤៥០០​ ជូន​ដល់​បណ្តា​ខេត្ត​ចំនួន១២​ ផ្សេង​​ទៀត​ សម្រាប់​ឧបត្ថម្ភ​ដល់​ពលករខ្មែរ​ ដែល​ត្រឡប់ម​ក​ពីប្រទេស​ថៃ ​មក​កាន់​ស្រុក​កំណើត​វិញ ​ដើម្បី​ធ្វើ​ចត្តា​ឡីស័ក​។

    សម្ដេចតេជោ​ សម្រេច​បញ្ចេញវ៉ាក់សាំង AstraZeneca ១ម៉ឺនដូសបន្ថែម​ទៀត​ចាក់ជូន​ពលរដ្ឋ​នៅភ្នំពេញ​មានអាយុចាប់ពី៦០ឆ្នាំឡើង

    សម្ដេចតេជោ​ សម្រេច​បញ្ចេញវ៉ាក់សាំង AstraZeneca ១ម៉ឺនដូសបន្ថែម​ទៀត​ចាក់ជូន​ពលរដ្ឋ​នៅភ្នំពេញ​មានអាយុចាប់ពី៦០ឆ្នាំឡើង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បញ្ចេញវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១ម៉ឺនដូសបន្ថែមទៀត ចាក់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង។ នេះបើយោងតាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មការចំពោះកិច្ច​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ដដែលនេះ បន្ទាប់ពីបាន​អញ្ជើញ​ពិនិត្យ​មើល​ដំណើរ​ការ​ជួស​ជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​បន្ត​ដំណើរ​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មន្ទីរ​ពេទ្យ​នគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែល​គ្រោង​នឹង​យក​មន្ទីរ​ពេទ្យ​នេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

    សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវ​ដល់ពលរដ្ឋខ្មែរ ៦ចំណុច ពាក់ព័ន្ធ​នឹង​ការឆ្លង​ចូលសហគមន៍ ២០កុម្ភៈ

    សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវ​ដល់ពលរដ្ឋខ្មែរ ៦ចំណុច ពាក់ព័ន្ធ​នឹង​ការឆ្លង​ចូលសហគមន៍ ២០កុម្ភៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចតេជោបានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ហើយក្រសួងបានរកឃើញឆ្លងសហគមន៍រហូតដល់៣២ករណី។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ដល់ថវិកាបន្ថែម ១ពាន់លានរៀលដល់ខេត្ត​២ នៅជាប់​ព្រំដែន សម្រាប់រៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរមកពីថៃ

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ដល់ថវិកាបន្ថែម ១ពាន់លានរៀលដល់ខេត្ត​២ នៅជាប់​ព្រំដែន សម្រាប់រៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរមកពីថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានផ្តល់ថវិកាបន្ថែមចំនួន ១ពាន់លានរៀលដល់ខេត្តចំនួន២ នៅជាប់ព្រំដែន ដើម្បីរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ក្នុង​នោះ ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ។ នេះបើតាម លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ប្រាប់នៅថ្ងៃនេះ។

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឧបត្ថម្ភថវិកាបន្ថែម ៥០០លានរៀល ដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំធ្វើចត្តាឡីស័កពលករខ្មែរមកពីថៃ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឧបត្ថម្ភថវិកាបន្ថែម ៥០០លានរៀល ដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំធ្វើចត្តាឡីស័កពលករខ្មែរមកពីថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០០លានរៀល ដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

    សម្តេចតេជោ​ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិទាំងអស់រួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត

    សម្តេចតេជោ​ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិទាំងអស់រួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០២១​ |

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងឱកាសរំលឹកខួបលើកទី៤២ ទិវាជ័យជំនះ៧មករា បានអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់រួមគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជា។

    សម្តេច​តេជោ​ ហ៊ុន​ សែន​ ផ្ញើសារ​ជូន​ពរ​ដល់​បង​ប្អូន​គ្រីស្ទបរិស័ទ​ក្នុង​ឱកាស​បុណ្យគ្រីស្ទម៉ាស​(​Christmas)

    សម្តេច​តេជោ​ ហ៊ុន​ សែន​ ផ្ញើសារ​ជូន​ពរ​ដល់​បង​ប្អូន​គ្រីស្ទបរិស័ទ​ក្នុង​ឱកាស​បុណ្យគ្រីស្ទម៉ាស​(​Christmas)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​បាន​ផ្ញើ​សារ​ជូនពរ​ដល់​បងប្អូន​គ្រីស្ទបរិស័ទ​ខ្មែរ​ទាំងអស់​ក្នុង​ឱកាស​បុណ្យ​គ្រីស្ទម៉ាស់ ​បើ​ទោះបី​ជា​ឆ្នាំ​នេះ​ពុំបាន​ប្រព្រឹត្ត​ទៅ​មិនអធិកអធម​ដូច​សព្វ​មួយ​ដង​ ដោយ​សារ​តែ​បញ្ហា​មេរោគ​កូវីដ​១៩​ក្តី​ ​ក៏​អាច​ធ្វើ​នៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួនទៅតាម​ប្រពៃ​ណី​នៃ​បុណ្យ​នេះ។​

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​សុន្ទរកថា​​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​ការ​ប្ដេជ្ញាចិត្ត​ពាក់​ព័ន្ធ​នឹង​អាកាសធាតុ​

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​សុន្ទរកថា​​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​ការ​ប្ដេជ្ញាចិត្ត​ពាក់​ព័ន្ធ​នឹង​អាកាសធាតុ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅថ្ងៃទី ១២​ ខែធ្នូ ឆ្នាំ​២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​​ថ្លែ​ង​សុន្ទរកថា ក្នុង “កិច្ច​ប្រជុំ​កំពូល​ស្តីពី​ការ​ប្តេជ្ញា​ចិត្ត​ពាក់​ព័ន្ធ​នឹង​អាកាសធាតុ”​តាមរយៈ ​ប្រព័ន្ធ​វីដេ​អូ​អន​ឡាញ។