គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ចេញ​ម៉ាស​ចំនួន​ ២លាន​បន្ថែម​ទៀត​ ដើម្បីទប់ស្កាត់ការរីករាល​ដាល​កូវីដ១៩

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ចេញ​ម៉ាស​ចំនួន​ ២លាន​បន្ថែម​ទៀត​ ដើម្បីទប់ស្កាត់ការរីករាល​ដាល​កូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស​នៅយប់​ថ្ងៃ​ទី​០១​ ខែ​ធ្នូ ឆ្នាំ២​០២០​ ជូន​សាធារណជន​ឲ្យបា​ន​ជ្រាប​ថា សម្តេច​សម្រេច​បញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត ក្នុងនោះ ១លាន​ម៉ាស​សម្រា​ប់រា​ជ​ធានី​ភ្នំពេញ និ​ង១​លាន​ទៀត​សម្រា​ប់​ខេត្ត​សៀមរា​ប ដើម្បី​ចូល​រួម​ប្រើ​ប្រាស់​ជា​បន្ទាន់​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩។

    សម្ដេចតេជោ​អំពាវនាវ​ ដល់​​សមត្ថកិច្ច​យកចិត្ត​ទុកដាក់​ខ្ពស់​ថែរក្សា​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ឲ្យបាន​ល្អ​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​ថ្ងៃឈប់​សម្រាកបុណ្យអុំទូក​

    សម្ដេចតេជោ​អំពាវនាវ​ ដល់​​សមត្ថកិច្ច​យកចិត្ត​ទុកដាក់​ខ្ពស់​ថែរក្សា​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ឲ្យបាន​ល្អ​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​ថ្ងៃឈប់​សម្រាកបុណ្យអុំទូក​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅ​ព្រឹកថ្ងៃទី​៣០ ខែតុលា​ ឆ្នាំ​២០២០ ដែល​ត្រូវ​នឹង​ថ្ងៃដំបូង​ នៃ​ព្រះរាជពិធីបុណ្យអុំទូក សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​អំពាវ​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​គ្រប់ជាន់​ថ្នាក់​​យកចិត្តទុកដាក់​ខ្ពស់​ថែរក្សា​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ឲ្យបាន​ល្អ ​ ដើម្បីឲ្យប្រជាពលរដ្ឋ​ និង​ទេសចរ​មាន​ឱកាស​សប្បាយរីករាយ​ក្នុងថ្ងៃឈប់សម្រាកនេះ​។

    សម្តេច​តេជោ ​ហ៊ុន​ សែន ថ្វាយ​ព្រះ​ពរ​ព្រះមហាក្សត្រ​ ក្នុង​ខួប​១៦​ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​

    សម្តេច​តេជោ ​ហ៊ុន​ សែន ថ្វាយ​ព្រះ​ពរ​ព្រះមហាក្សត្រ​ ក្នុង​ខួប​១៦​ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០​ |

    តាមរយៈ​ហ្វេសប៊ុក​ផ្លូវ​ការ​ នៅព្រឹក​ថ្ងៃទី​២៩​ ខែតុលា​ ឆ្នាំ​២០២០​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​ថ្វាយព្រះពរ​ព្រះមហាក្សត្រ​ ក្នុង​ឱកាស​ខួន​១៦ឆ្នាំ​ នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះអង្គ​។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹក​ថ្ងៃទី​២៦​ ខែតុលា​ ឆ្នាំ​២០២០​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០​ |

    បន្ទាយមានជ័យ​៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​​បន្ត​អញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ ជាបន្តទៀត បន្ទាប់ពីម្សិលមិញផ្តល់ជូនប្រជាពលពលរដ្ឋ១ម៉ឺនគ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

    សម្តេចតេជោ ហ៊ុន​ សែន​ ៖ វិស័យហិរញ្ញវត្ថុរបស់កម្ពុជានៅតែមានភាពល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន ក្នុងវិបត្តិកូវីដ១៩

    សម្តេចតេជោ ហ៊ុន​ សែន​ ៖ វិស័យហិរញ្ញវត្ថុរបស់កម្ពុជានៅតែមានភាពល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន ក្នុងវិបត្តិកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់បែបនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។

    សម្តេច​តេជោ​ ហ៊ុន​ សែន ​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​

    សម្តេច​តេជោ​ ហ៊ុន​ សែន ​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ​៧រោច ​ខែអ​ស្សុជ ​ឆ្នាំ​ជូត​ ទោស័ក ព.ស.២៥៦៤ ត្រូវនឹង​ថ្ងៃ​ទី​០៩ ​ខែ​តុលា ​ឆ្នាំ២០២០ ​នេះ ស​ម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋ​មន្ត្រី ​ដើម្បី​ពិភាក្សា ​និង​ឆ្លង​លើ​របៀប​វារៈ​ដូច​ខាង​ក្រោម​៖

    (វីដេអូ) សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅពួកប្រឆាំងថា​ បើចង់មានសន្តិភាពខាងផ្លូវចិត្ត កុំធ្វើខុសច្បាប់

    (វីដេអូ) សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅពួកប្រឆាំងថា​ បើចង់មានសន្តិភាពខាងផ្លូវចិត្ត កុំធ្វើខុសច្បាប់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០​ |

    កណ្ដាល​៖ នៅក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅ​ក្រុមប្រឆាំងទាំងនៅក្នុង និងក្រៅប្រទេសថា ប្រសិនបើចង់បានសន្តិភាពក្នុងចិត្ត សូមកុំធ្វើខុសច្បាប់ ។ សម្តេចតេជោបន្តថា មកពីក្រុមប្រឆាំងទាំងនោះ បានប្រព្រឹត្តល្មើសច្បាប់ ទើបក្រុមទាំងនោះ តែងតែមានការភ័យខ្លាចជាប់ជានិច្ច។

    សម្តេច​តេជោ ​ហ៊ុន ​សែន​ ផ្ញើ​សារ​អបអរ​សាទរ​ខួប​ ២៧​ឆ្នាំ​ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញក​ម្ពុជា​

    សម្តេច​តេជោ ​ហ៊ុន ​សែន​ ផ្ញើ​សារ​អបអរ​សាទរ​ខួប​ ២៧​ឆ្នាំ​ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញក​ម្ពុជា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​នេះ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើសារ​អបអរ​សាទរ​ខួប​២៧​ឆ្នាំ​នៃ​ទិវាប្រ​កាសប្រើរដ្ឋ​ធម្មនុ​ញ្ញ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។​ នេះបើយោង​តាមហ្វេស​ប៊ុក​ផ្លូវការសម្ដេចតេជោ​ដែលបាន​បង្ហោះនៅព្រឹកនេះ។

    សម្តេច​តេជោ ហ៊ុន សែន​ នឹង​ចូលរួម​កិច្ច​ពិភាក្សា​ទូទៅនៃ​មហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ​លើក​ទី​៧៥​  ពីថ្ងៃ​ទី​២២​-២៩ ​ខែ​កញ្ញា

    សម្តេច​តេជោ ហ៊ុន សែន​ នឹង​ចូលរួម​កិច្ច​ពិភាក្សា​ទូទៅនៃ​មហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ​លើក​ទី​៧៥​  ពីថ្ងៃ​ទី​២២​-២៩ ​ខែ​កញ្ញា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន ​នាយករដ្ឋ​មន្រ្តី​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ពិភាក្សា​ទូទៅនៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ (អ.ស.ប.) លើកទី​៧៥ ​ ក្រោម​មូល​បទ​ «អនាគត​ដែល​យើង​ទាំង​អស់​គ្នា​ចង់​បាន ​សហប្រជាជាតិ​ដែល​យើង​ត្រូវ​ការ៖ ធានា ឡើង​វិញ​កិច្ច​ប្រឹង​ប្រែង​រួម​ដើម្បី​ពហុភាគី​និយម​ – ប្រឈម​នឹង​ជំងឺ​កូវីដ​-១៩​ តាម​រយៈ​សកម្មភាព​ពហុភាគី​ ដែល​មាន​ប្រសិទ្ធភាព»​ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២២​ ដល់​ ២៩​ ខែ​កញ្ញា ឆ្នាំ២០២០​ នៅ​ទី​ក្រុង​ញូវយ៉ក ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ថត​ទុក​ជា​មុន​។