គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេចពញាចក្រី ហេង សំរិន​ ចូលរួម​រំលែកមរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ១៩

    សម្ដេចពញាចក្រី ហេង សំរិន​ ចូលរួម​រំលែកមរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកសម្ដេចពញាចក្រី ហេង​ សំរិន​ ប្រធានរដ្ឋសភា និង​សម្ដេច​ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារ​ពលរដ្ឋ​ដែលបាត់បង់ជីវិត​ដោយសារជំងឺកូវីដ១៩ ខណៈមានពលរដ្ឋ ៣នាក់​បានស្លាប់ និង​អត្រាឆ្លង​បាន​កើនឡើង​ជាលំដាប់ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមាន​បាន​រកឃើញ​នៅលើ​មនុស្ស​គ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេង​នោះឡើយ​។

    អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ចេញគោលការណ៍ ៦ចំណុច​ដល់សមាជិក​រដ្ឋសភាទាំង​អស់អនុវត្ត​​ក្រោ​យផ្ទុះព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា​

    អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ចេញគោលការណ៍ ៦ចំណុច​ដល់សមាជិក​រដ្ឋសភាទាំង​អស់អនុវត្ត​​ក្រោ​យផ្ទុះព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ យោង​តាម​ប្រសាសន៍​ណែនាំ​របស់​សម្ដេច​អគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា អគ្គ​លេខា​ធិការដ្ឋ​សភា​ ​បាន​ចេញសេចក្ដីជូនដំណឹង​ពី​ការគោលការណ៍ ៦ចំណុច​ ដល់សមាជិក សមាជិកា​រដ្ឋសភា​​ និង​​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​​ ដើម្បី​ចូលរួ​ម​ទប់ស្កាត់​ និង​ការពារ​ការរីករាលដាល​នៃជំងឺកូវីដ​១៩​មាន​ការ​រីករាលដាល​នៅក្នុងសហគមន៍​បន្ថែម​ទៀត​​ ក្រោយ​ព្រឹត្តិការណ៍សហគមន៍​២៨​វិច្ឆិកា​។

    រដ្ឋសភា សម្រេច​អនុម័ត​យល់​ព្រម​លើ​សេចក្ដីព្រាង​ច្បាប់​ចំនួន​ ៦​ នៅព្រឹកនេះ

    រដ្ឋសភា សម្រេច​អនុម័ត​យល់​ព្រម​លើ​សេចក្ដីព្រាង​ច្បាប់​ចំនួន​ ៦​ នៅព្រឹកនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ២រោច ​ខែ​កត្តិក​ ឆ្នាំ​ជូត ​ទោស័ក ព.ស.២៥៦៤ ​ត្រូវ​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ រដ្ឋសភា​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា ​លើក​ទី​៥ ​នីតិកាល​ទី​៦ ​​ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំរិន​ ប្រធា​ន​រដ្ឋ​សភា ​និង​ដោយ​មាន​វត្ត​មានសមាជិក សមាជិការដ្ឋសភា ចំនួន​ ១១៦​រូប​ផងដែរ​។

    លទ្ធផល​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​កម្ពុជា ថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ​២០២០​

    លទ្ធផល​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​កម្ពុជា ថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ​២០២០​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ​២០២០​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​បើកកិច្ច​ប្រជុំ​របស់​ខ្លួន​ក្រោ​ម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហា​ពញា​ចក្រី ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​។

    សម្តេចពញាចក្រី ហេង សំរិន ថ្លែងក្នុងមហាសន្និបាតនៃក្តីសង្ឃឹមរបស់សហព័ន្ធសន្តិភាពសកលថា ក្នុងវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា

    សម្តេចពញាចក្រី ហេង សំរិន ថ្លែងក្នុងមហាសន្និបាតនៃក្តីសង្ឃឹមរបស់សហព័ន្ធសន្តិភាពសកលថា ក្នុងវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០​ |

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញថ្លែងសារគន្លឹះ ចូលរួមមហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល ដែលរៀបចំធ្វើនៅសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២០ ថា ក្នុងកាលៈទេសៈ ដែលសកលោក មានវិបត្តិដោយសារជំងឺកូវីដ១៩នេះ សភារឹតតែមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា តាមរយៈការសម្របសម្រួល ការត្រួតពិនិត្យតាមដាន និងការអនុម័តច្បាប់សំខាន់ៗ និងការអនុម័តនូវកញ្ចប់ថវិកាសង្រ្គោះឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

    សម្តេចពញាចក្រី ហេង សំរិន និង​សម្តេច​ធម្មវិសុទ្ឋ​វង្សា​ សៅ ​ទីហេង ​សំរិន​ អញ្ជើញ​កាន់​បិណ្ឌ​ នៅវត្ត​គីរី​សុវណ្ណរាម​ ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ​

    សម្តេចពញាចក្រី ហេង សំរិន និង​សម្តេច​ធម្មវិសុទ្ឋ​វង្សា​ សៅ ​ទីហេង ​សំរិន​ អញ្ជើញ​កាន់​បិណ្ឌ​ នៅវត្ត​គីរី​សុវណ្ណរាម​ ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០​ |

    ត្បូង​ឃ្មុំ​៖ នៅថ្ងៃទី​១៣​ ​កញ្ញា​នេះ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ និង​សម្តេច​ធម្ម​វិសុទ្ឋ​វង្សា​ សៅ ​ទី​​ហេង សំរិន ក្រុមគ្រួសារ​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ​បាន​អញ្ជើញ​ទៅ​កាន់​បិណ្ឌ​ទី១១​ នៅ​វត្ត​គីរី​សុវណ្ណរាម​​ ស្ថិត​នៅ​ខេត្ត​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។​

    ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមពិធីបិទមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ

    ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមពិធីបិទមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

    ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់​ចូលរួម​ពិធី​បើក​មហាសន្និបាត​អន្តរសភាអាស៊ាន​ (AIPA) លើកទី​៤១ តាមប្រព័ន្ធ​វីដេអូ

    ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់​ចូលរួម​ពិធី​បើក​មហាសន្និបាត​អន្តរសភាអាស៊ាន​ (AIPA) លើកទី​៤១ តាមប្រព័ន្ធ​វីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ (Video Conference) ដែលផ្សាយចេញពីទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

    សម្ដេចប្រធាន​រដ្ឋសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័ត​សេចក្តីព្រាងច្បាប់ចំនួន៥

    សម្ដេចប្រធាន​រដ្ឋសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័ត​សេចក្តីព្រាងច្បាប់ចំនួន៥

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​។ កិច្ចប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ចំនួន៥ ដែលជាសំណើរាជរដ្ឋាភិបាល ជូនគណៈកម្មការជំនាញពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍វិញ។