រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់ថា ការបង្កើតច្បាប់ស្ដីពីកូវីដ១៩ គឺដើម្បីដាក់ទោសទៅលើអ្នកដែលមិនគោរពច្បាប់តែប៉ុណ្ណោះ
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត គឺដាក់ទោសតែទៅលើអ្នកដែលមិនគោរពច្បាប់តែប៉ុណ្ណោះ។