គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    រដ្ឋមន្ត្រីក្រសួងធនធាន​ទឹក បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​​នៅតាម​បណ្ដា​ខេត្ត​ភាគពាយ័ព្យ​ ដែលតំបន់​ខ្លះ​លិច​លង់ និង​ខ្លះទៀត​កំពុង​ប្រឈម​ដោយទំនន់ទឹកភ្លៀង​

    រដ្ឋមន្ត្រីក្រសួងធនធាន​ទឹក បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​​នៅតាម​បណ្ដា​ខេត្ត​ភាគពាយ័ព្យ​ ដែលតំបន់​ខ្លះ​លិច​លង់ និង​ខ្លះទៀត​កំពុង​ប្រឈម​ដោយទំនន់ទឹកភ្លៀង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០​ |

    បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តពាយ័ព្យ ដែលតំបន់ទំនាបខ្លះបានលិចលង់ និងតំបន់ខ្លះកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារបានទទួលបរិមាណទឹកភ្លៀងធ្លាក់យ៉ាងច្រើនលើសលប់ ជាមួយនិងលំហូរទឹកពីផ្នែកខាងលើពីភាគីថៃបន្ថែម។