គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយប្រធានអង្គការ SOS រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយលោក David Arnold ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ី (Asia Foundation)។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយមេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយមេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២​ |

    នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន ដែលជំនួបនេះ បានធ្វើឡើងនៅឯសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២​ |

    ត្បូងឃ្មុំ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែល​ជាមន្ទីរពេទ្យ​ដ៏​ទំនើប​ជា​លើក​ដំបូង​នៅ​លើដី​ជន​បទ​ត្រូវបានសាងសង់រួចរាល់ និងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម​ វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ប្រចាំកម្ពុជា។

    សម្ដេចតេជោ ហ៊ុន​ សែន​៖ “ពិតណាស់ថា រុស្ស៊ីនឹង​មានការ​ខឹង​សម្បា​រចំពោះយើង ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌

    សម្ដេចតេជោ ហ៊ុន​ សែន​៖ “ពិតណាស់ថា រុស្ស៊ីនឹង​មានការ​ខឹង​សម្បា​រចំពោះយើង ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា ​បានអះអាងថា កម្ពុជាមាន​ភាពចាំបាច់​ក្នុង​ការចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការថ្កោលទោស​ប្រទេស​រុស្ស៊ី ចំពោះការ​ធ្វើ​សង្គ្រាម​ក្នុង​ប្រទេសអ៊ុយក្រែន។ សម្ដេចតេជោ សង្ឃឹមថា រុស្ស៊ីនឹងយល់អំពីបញ្ហានេះ សម្ដេចថា ពិត​ណាស់​ថា​រុស្ស៊ីនឹងខឹងសម្បារចំពោះកម្ពុជា ប៉ុន្តែកម្ពុជាជារដ្ឋអធិបតេយ្យ កម្ពុជា​មាន​​សិទ្ធិ​នឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌។  នេះបើយោងតាម​ប្រសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន ដែល​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​យក​មក​បង្ហោះ​ឲ្យដឹង​លើ​ ហ្វេសប៊ុក​ផ្លូវការរបស់ខ្លួនកាលពីយប់ថ្ងៃទី៣មីនាម្សិលមិញ។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត)

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ពី ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត​ កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុផងដែរ។ មួយផ្នែកនៃកំណាត់ផ្លូវនេះ ក៏បានបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវផងដែរ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ចប់ការធ្វើចត្តាឡីស័កថ្ងៃនេះ ក្រោយតេស្តអវិជ្ជមានកូវីដ១៩

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ចប់ការធ្វើចត្តាឡីស័កថ្ងៃនេះ ក្រោយតេស្តអវិជ្ជមានកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្ដេចបញ្ចប់ការធ្វើចត្តាឡីស័កនៅថ្ងៃនេះហើយ​ និងចេញធ្វើការធម្មតាឡើងវិញ ក្រោយតេស្តជាថ្មីម្ដងទៀតបញ្ជាក់ថាអវិជ្ជមានកូវីដ-១៩។

    សម្ដេចតេជោ ហ៊ុន​ សែន​ ដាក់ចេញការងារអាទិភាព ៤ចំណុច ដើម្បីឆ្លើយតបនឹងប្រធានបទ នៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២

    សម្ដេចតេជោ ហ៊ុន​ សែន​ ដាក់ចេញការងារអាទិភាព ៤ចំណុច ដើម្បីឆ្លើយតបនឹងប្រធានបទ នៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ តាមរយៈសារលិខិត សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា និងជា​ប្រធាន​កិត្តិយស នៃគណៈគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់​ចេញ​នូវ​ការងារ​ជា​អាទិភាព​​ចំនួន ៤ចំណុច ដើម្បីឆ្លើយតបទៅនឹងប្រធានបទ នៃទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២២។

    លទ្ធផលជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា

    លទ្ធផលជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ismail Sabri Yaakob) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ។

    សម្ដេចតេជោ ហ៊ុន​ សែន​៖ “ថ្ងៃនេះជាខួបលើកទី៤៣ឆ្នាំ នៃការជួបជុំគ្នាឡើងវិញរវាងខ្ញុំ និងភរិយា” (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២)

    សម្ដេចតេជោ ហ៊ុន​ សែន​៖ “ថ្ងៃនេះជាខួបលើកទី៤៣ឆ្នាំ នៃការជួបជុំគ្នាឡើងវិញរវាងខ្ញុំ និងភរិយា” (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ជារៀងរាល់ឆ្នាំ ខ្ញុំតែងបង្ហោះនូវដំណើររឿងនេះ ដើម្បីរំលឹកខ្លួនឯងនូវរឿងឈឺចាប់ផងនិងចែករំលែកពីប្រវត្តិដ៏លំបាករបស់ខ្ញុំនិងភរិយាជូនបងប្អូនដែលចង់ដឹងផង។ ខ្ញុំបានក្លាយជាបុរសពោះម៉ាយមួយរយៈឬនិយាយមួយបែបគឺ (ទុក្ខប្តី ស្រីព្រាត់)។ រីឯភរិយាខ្ញុំបានក្លាយជាស្ត្រីមេម៉ាយកូន១មួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខស្រី ប្តីព្រាត់)។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។