មេដឹកនាំកម្ពុជា ឡាវ និងវៀតណាម អនុម័តលើផែនការអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ
ភ្នំពេញ៖ ប្រមុខដឹកនាំកំពូលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឡាវ និងវៀតណាមក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ឆ្នាំ២០២០-២០២៥ និងចក្ខុវិស័យឆ្នាំ ២០៣០ (Tourism Development Plan for CLV Development Triangle Area 2020-2025, vision for 2030) នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នាកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម (CLV DTA) លើកទី១១ តាមរយៈប្រព័ន្ធវីដេអូខន់ហ្វរេន។