ផ្ទះចំនួន ១១ខ្នងជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនដល់អតីតយុទ្ធជននៅខេត្តបាត់ដំបង
![ផ្ទះចំនួន ១១ខ្នងជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនដល់អតីតយុទ្ធជននៅខេត្តបាត់ដំបង](https://vopcambodia.com/wp-content/uploads/2021/09/VOP001-1.jpg)
បាត់ដំបង៖ ឯកឧត្តម គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រគល់ផ្ទះចំនួន ១១ខ្នង ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់គ្រួសារអតីតយុទ្ធជន នៅបាត់ដំបង។
សម្រាប់គ្រួសារអតីតយុទ្ធជនទទួលបានផ្ទះទាំង១១ខ្នង ក្នុងនោះក្នុងក្រុងបាត់ដំបង ៣ខ្នង ស្រុកថ្មគោល ៣ខ្នង ស្រុកបាណន់ ៣ខ្នង និងស្រុកសង្កែ ២ខ្នង ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះគ្រួសារអតីតយុទ្ធជនផងដែរ ៕
អត្ថបទទាក់ទង