គណនីហ្វេសប៊ុក Jasmine Angkor៖ រ៉ុង ឈុន កំពុងរួមដៃជាមួយ សម រង្សី បំផ្លាញគណបក្សភ្លើងទៀន
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Jasmine Angkor នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះបានសរសេរថា រ៉ុង ឈុន បានដើរខុសពីគោលការណ៍បក្សភ្លើងទៀនដោយបាន ទាក់ទងជាមួយ សម រង្ស៊ី ដែលកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីរៀបផែនការបង្កចលាចល។ នៅយប់ថ្ងៃទី២៩ ខែឧសភា រ៉ុង ឈុន បានប្រកាសតាមវិទ្យុ VOA ប្រមូលផ្តុំមនុស្សប្រមាណ ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យនៅចុងសបា្តហ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចមិនឱ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោតដែលផ្ទុយពីស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សកាលពីថ្ងៃទី២៨ ខែឧសភា។
រ៉ុង ឈុន កំពុងតែបំផ្លាញបក្សភ្លើងទៀន ដែលអាចប្រឈមមុខនឹងការរំលាយបក្សនេះ និងបាត់បង់អាសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់ ហើយក៏បាត់ឱកាសចូលរួមបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ក៏ដូចជាបោះឆ្នោតព្រឹទ្ធសភាខាងមុខ។ ចេតនារបស់ រ៉ុង ឈុន និងសម រង្ស៊ី ធ្វើយ៉ាងណាឱ្យបក្សភ្លើងទៀនបែកខ្ទេចខ្ទី។ ផ្ទៃក្នុងបក្សមើលឃើញថា រ៉ុង ឈុន អាចនឹងប្រឈមនឹងការវិលត្រឡប់ចូលក្នុងគុកសារជាថ្មីដោយសារតែដើរផ្ទុយពីសាលក្រមតុលាការ។
បក្សភ្លើងទៀនមិនទទួលខុសត្រូវចំពោះទង្វើ រ៉ុង ឈុន នេះទេ នណាក៏ដឹងដែរថា រ៉ុង ឈុន ឯងយកលុយពី សម រង្ស៊ី មកធ្វើបាតុកម្ម។