គ.វ.ក-១៩ ក្រើនរំលឹកដល់ប្រជាពលរដ្ឋចំពោះការបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារសំឡេងកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅទទួលយកការចាក់វ៉ាកសាំងកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដែលកំពុងមានករណីឆ្លងថ្មកើនឡើងគួរឲ្យព្រួយបារម្ភ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចេញសេចក្ដីជូនព័ត៌មានក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញនៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋទូទៅដែលដល់វេននៅរាជធានីភ្នំពេញ។
ពាក្យគន្លឹះទាក់ទង