គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ «សង្គ្រាមងាយបង្កើត​ តែសន្តិភាពមិនងាយរកបាន​ដោយ​ស្រួលៗ​នោះទេ​»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ «សង្គ្រាមងាយបង្កើត​ តែសន្តិភាពមិនងាយរកបាន​ដោយ​ស្រួលៗ​នោះទេ​» សម្ដេចតេជោ​ ហ៊ុន​ សែន​៖ «សង្គ្រាមងាយបង្កើត​ តែសន្តិភាពមិនងាយរកបាន​ដោយ​ស្រួលៗ​នោះទេ​»

    ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវចំនួន​ ៣៨ខ្សែ នៅក្នុងក្រុង​សៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា សង្គ្រាម​ងាយ​បង្កើត​ តែ​សន្តិភាព​មិន​ងាយ​នឹង​ស្វែង​រក​បាន​​ដោយ​ស្រួលៗ​នោះទេ​។

    សម្ដេចតេជោ​បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់នៅ​ទូទាំង​ប្រទេស បន្តនាំគ្នារក្សានូវសុខសន្តិភាព​ដែលយើងបានប្រឹងប្រែងរកបានដោយលំបាក។ សម្ដេចតេជោ បាន​រំលឹកពីអតីតកាល​នៃសង្គ្រាមស៊ីវិលនៅកម្ពុជា ដោយក្នុងពេលនេះកម្ពុជាមានតំបន់ត្រួតត្រាច្រើន វាគឺជាពេលវេលាដ៏លំបាកបំផុត និងការផ្ទុះអាវុធជារៀងរាល់ថ្ងៃ ដោយបណ្ដាលឲ្យស្លាប់ប្រជាជាពលរដ្ឋជាច្រើន​ និងបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ។​

    សម្ដេចតេជោ​មានប្រសាសន៍ថា​ កុំដល់ពេលមានសង្គ្រាមហើយទើបនាំគ្នាស្វែងរកសន្តិភាព យើងត្រូវរក្សាសន្តិភាពដែលកំពុងមានឲ្យស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ។ សម្ដេចបានប្រកាសព្រមាន និងប្ដូរផ្ដាច់រក្សាការពារនូវសុខសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្ស ហើយសម្ដេចបានបញ្ជាក់ថា នរណាក៏ដោយដែលមានបំណងចង់បំផ្លាញសុខសន្តិភាព ត្រូវតែកម្ទេច និងមិនត្រូវអត់ឱនឲ្យនរណាម្នាក់ឡើយ៕

     

     

     

     

    អត្ថបទទាក់ទង