គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត

    ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត។

    នៅក្នុងជំនួបនេះ ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានពាំនាំ​នូវ​ការផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​ព្រះមហាក្សត្រ និងព្រះរាជទាយាទ ជូនចំពោះសម្ដេចតេជោ ហើយក៏បានគោរព​ជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនៈកិច្ច​របស់ព្រះអង្គម្ចាស់​មកកាន់ព្រះរាជាណា​ចក្រ​កម្ពុជា​នាពេលនេះ គឺដើម្បីពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរផង និងដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង តាមរយៈកិច្ចពិភាក្សាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺប្រទេសយើងទាំងពីរមានសក្តានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ដូចជាវិស័យទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ កសិកម្ម។ល។ ក្នុងន័យនេះ​ព្រះអង្គម្ចាស់​សូមគោរពសុំការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

    ជាការ​ឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយព្រះអង្គម្ចាស់ ហើយ​ក៏បាន​ស្វាគមន៍ និងលើកទឹកចិត្តឲ្យព្រះអង្គម្ចាស់ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាព និង​សក្តានុពុលដែលយើងមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំ​ផែនការសកម្មភាព និងជំរុញការអនុវត្តឲ្យបានជោគជ័យនាពេលខាងមុខ៕

     

    អត្ថបទទាក់ទង