គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​​ផ្ដល់​ថវិកាឧបត្ថម្ភ​បន្ថែម​ដល់បណ្ដាខេត្តចំនួន ២១ ដើម្បីរៀបចំ​ចាត់ចែងធ្វើចត្តាឡីស័ក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​​ផ្ដល់​ថវិកាឧបត្ថម្ភ​បន្ថែម​ដល់បណ្ដាខេត្តចំនួន ២១ ដើម្បីរៀបចំ​ចាត់ចែងធ្វើចត្តាឡីស័ក សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​​ផ្ដល់​ថវិកាឧបត្ថម្ភ​បន្ថែម​ដល់បណ្ដាខេត្តចំនួន ២១ ដើម្បីរៀបចំ​ចាត់ចែងធ្វើចត្តាឡីស័ក

    ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាបន្ថែមចំនួន ២២៩០លានរៀល (២,២៩០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២១ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០៣ ដល់០៩ ខែឧសភា ឆ្នាំ២០២១។

    បើយោងតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានប្រាប់នៅថ្ងៃទី០៣ ឧសភា ២០២១ថា  ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងទទួលបានការឧបត្ថម្ភថវិកាបន្ថែម ជូនបណ្តាខេត្តចំនួន២១ ដូចខាងក្រោម៖

    ១.ខេត្តបាត់ដំបង ទទួលបានថវិកា២០០លានរៀល

    ២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា១៨០លានរៀល

    ៣.ខេត្តប៉ៃលិន ទទួលបានថវិកា៦០លានរៀល

    ៤.ខេត្តកោះកុង ទទួលបានថវិកា២០លានរៀល

    ៥.ខេត្តពោធិ៍សាត់ ទទួលបានថវិកា២២០លានរៀល

    ៦.ខេត្តព្រះវិហារ ទទួលបានថវិកា៣០លានរៀល

    ៧.ខេត្តកណ្តាល ទទួលបានថវិកា ២៥០លានរៀល

    ៨.ខេត្តស្វាយរៀង ទទួលបានថវិកា១០លានរៀល

    ៩.ខេត្តព្រៃវែង ទទួលបានថវិកា១៧០លានរៀល

    ១០.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ១៧០លានរៀល

    ១១.ខេត្តមណ្ឌលគីរី ទទួលបានថវិកា ១០លានរៀល

    ១២.ខេត្តរតនគិរី ទទួលបានថវិកា ២០លានរៀល

    ១៣.ខេត្តកំពត ទទួលបានថវិកា១០លានរៀល

    ១៤.ខេត្តតាកែវ ទទួលបានថវិកា១១០លានរៀល

    ១៥.ខេត្តកំពង់ចាម ទទួលបានថវិកា ១៥០លានរៀល

    ១៦.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ១៧០លានរៀល

    ១៧.ខេត្តកែប ទទួលបានថវិកា១០លានរៀល

    ១៨.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា១៧០លានរៀល

    ១៩.ខេត្តកំពង់ធំ ទទួលបានថវិកា២០០លានរៀល

    ២០.ខេត្តព្រះសីហនុ ទទួលបានថវិកា ៨០លានរៀល

    ២១.ខេត្តសៀមរាប ទទួលបានថវិកា៥០លានរៀល។ ដោយឡែកសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង២១ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួនសរុប៣៩៨៩៩នាក់៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង