ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ ជុំទី៤ រយៈពេល ៣ខែ បន្តទៀត
ភ្នំពេញ៖ ថ្លែងក្នុងសារពិសេសចេញពីភូមិគ្រឹះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនឹងផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ជុំទី៤ រយៈពេល៣ខែបន្តទៀត ខណៈដែលជុំទី៣ នឹងបញ្ចប់នៅចុងឆ្នាំនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បង្ហាញពីការចំណាយជាច្រើនរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋក្រីក្រតាំងពីជុំទី១មក និងបានត្រៀមថវិកាបំរុងទុកជាង ២០០លានដុល្លារ សម្រាប់ជំនួយសង្គមដែលប៉ះពាល់ដោយសារជំងឺកូវីដ១៩។
សម្តេចតេជោបានបន្តទៀតថា បើទោះបីជាខែ៣ត្រូវបានផ្ដាច់តែមិនកាត់ផ្តាច់ឈឹងនោះទេ គឺគង់នៅមានអន្តរកាល នៃការផ្កល់ដោយកាត់បន្ថយជាជំហានៗមុននឹងឈានទៅបញ្ចប់នូវការផ្តល់ជំនួយសាច់ប្រាក់សង្គមជូនប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារកូវីដ១៩៕
សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខាងក្រោមនេះ៖