គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សារលិខិតសម្ដេចតេជោ ហ៊ុន សែន ផ្ញើជនរួមជាតិ​ក្នុងឱកាសប្រារព្ធ​ទិវាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២​ |
    សារលិខិតសម្ដេចតេជោ ហ៊ុន សែន ផ្ញើជនរួមជាតិ​ក្នុងឱកាសប្រារព្ធ​ទិវាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ សារលិខិតសម្ដេចតេជោ ហ៊ុន សែន ផ្ញើជនរួមជាតិ​ក្នុងឱកាសប្រារព្ធ​ទិវាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់

    ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់។

    ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក​ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ រួមគ្នាអនុវត្ត គន្លងសកម្មភាពថ្មីៗ ឈានទៅកាន់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព ”។ ទិវានេះប្រារព្ធឡើងក្នុងគោលបំណងរំលឹក និងបង្ហាញឲ្យឃើញនូវក្ដីរំពឹងរបស់រាជរដ្ឋាភិបាល ព្រមទាំងសាធារណជន​គ្រប់រូបដែលកំពុងខិតខំប្រឹងប្រែងរួមគ្នាឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់ ក្នុងភូមិសាស្ត្រប្រទេស ក៏ដូចជាមហាអនុតំបន់ទន្លេមេគង្គ និងពិភពលោកទាំងមូល​។

    អត្ថបទទាក់ទង