សម្តេចតេជោ ហ៊ុន សែន អំពាវនាវដោយទទូចដល់អ្នកធ្វើចត្តាឡីស័ក ត្រូវធ្វើឲ្យបានត្រឹមត្រូវបំផុត ដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដោយទទូចដល់មន្ត្រី និងអ្នកពាក់ព័ន្ធ ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវបំផុត ដើម្បីធានាថា មិនឲ្យមានការចម្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
សម្តេចតេជោ ហ៊ុន សែន ព្រមានថា ក្នុងករណីដែលសម្តេចអំពាវនាវ ហើយនៅតែមិនស្តាប់អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តន៍វិធានការណ៍ចាប់បង្ខំ ដោយឲ្យទៅធ្វើចត្តាឡីស័កនៅកន្លែងណាមួយដែលក្រសួងសុខាភិបាលបានរៀបចំរួចស្រេចដើម្បីធ្វើចត្តាឡីស័ក។
អត្ថបទទាក់ទង