គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេច​តេជោ ហ៊ុន​ សែន​​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​បង្កើន​កិច្ច​ការពារ​សុវត្ថិភាព ​ជូនពលរដ្ឋ​នា​រដូវ​កាន់​បិណ្ឌ​ ភ្ជុំ​បិណ្ឌ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្តេច​តេជោ ហ៊ុន​ សែន​​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​បង្កើន​កិច្ច​ការពារ​សុវត្ថិភាព ​ជូនពលរដ្ឋ​នា​រដូវ​កាន់​បិណ្ឌ​ ភ្ជុំ​បិណ្ឌ​ សម្តេច​តេជោ ហ៊ុន​ សែន​​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​បង្កើន​កិច្ច​ការពារ​សុវត្ថិភាព ​ជូនពលរដ្ឋ​នា​រដូវ​កាន់​បិណ្ឌ​ ភ្ជុំ​បិណ្ឌ​

    ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​ ​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា​ បាន​អំពាវនាវ​ទៅកា​ន់​អាជ្ញាធរ​គ្រប់​លំដាប់​​ថ្នាក់​ បង្កើន​កិច្ច​ការពារ​សុវត្ថិភាព ​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ ​របៀបរៀប​រយ​ និង​សម្រួល​ចរាចរ​ណ៍​ឱ្យ​បាន​ល្អប្រ​សើរ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួ​លជូ​ន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ និង​ទេសចរ​នៅ​ក្នុង​កំឡុង​ពេល​បុណ្យ​ភ្ជុំ​នេះ​។

    សម្តេច​បាន​សរសេរ​សារ​តាម​រយៈ Facebook ផ្លូវ​ការ​សម្ដេច​​នៅព្រឹក​ថ្ងៃ​ទី​៣​កញ្ញា​នេះ​ថា​៖

    អនុ​មោទនា​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​«បិណ្ឌ១  »

    ថ្ងៃទី៣ ខែ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំ​បិណ្ឌ ​ដែល​ជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្មែរយើង ​ដែល​មាន​តាំង​ពី​បុរាណ​កាល​មក​។ ​នេះ​ជា​ពេល​វេលា​មួយ​ ដែលប​ង​ប្អូន​ប្រជាពលរដ្ឋ​ពុទ្ធ​បរិស័ទ​មានឱកាស​ក្នុង​ការ​ធ្វើ​បុណ្យទា​ន​ សន្សំ​កុសល ​និង​ជួប​ជុំ​សាច់​ញាតិ​បង​ប្អូន​ នៅ​តាម​ទីកន្លែង​ជិត​ឆ្ងាយ​ ជាពិសេស​តាម​ទីវត្ត​អារាម​នានា​។

    ពិធីបុណ្យ​កាន់​បិណ្ឌ​ ឆ្នាំ​២០២០ ​នេះ ​គឺ​ប្រព្រឹត្ត​ទៅ​ចា​ប់​ពី​ថ្ងៃ​១រោច ​ដល់​ថ្ងៃ ​១៤​រោច​ ខែ​ភទ្របទ ​គឺ​ចាប់​ពីថ្ងៃទី៣​ ដល់​ថ្ងៃ​ទី​១៨​ ខែ​ កញ្ញា ​ឆ្នាំ២​០២០​។

    សូម​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ​បង្កើន​កិច្ច​ការពារ​សុវត្ថិភាព ​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ ​របៀបរៀប​រយ​ និង​សម្រួល​ចរាចរ​ណ៍​ឱ្យ​បាន​ល្អប្រ​សើរ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួ​លជូ​ន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ និង​ទេសចរ​នៅ​ក្នុង​កំឡុង​ពេល​បុណ្យ​ភ្ជុំ​នេះ​។​

    សូម​បង​ប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ​-១៩ ដោយ​ឧស្សាហ៍​ដុស​លាង​សម្អាត​ដៃ​ជា​មួយ​សាប៊ូ ​ចឹល ​ទឹក​អាល់កុល ​នឹង​ពាក់ម៉ាស​ក្នុង​ពេល​ចូល​រួម​ពិធី​ដែល​មាន​អ្នក​ចូលរួម​ច្រើន ដូចជា​ក្នុ​ង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ជា​ដើម​។ កុំ​ធ្វេស​ប្រហែស​ឬ​មើល​ស្រាល​ជំងឺ​កូវីដ​-១៩​អោយ​សោះ ​ព្រោះជាជំងឺឆ្លង​រាត​ត្បាត​សាហាវខ្លាំ​ង​ណាស់ ​ហើយ​ពុំទា​ន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​ទេ។

    សូម​ជូន​ពរ​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ជួប​តែ​សេចក្តី​សុខ​សេចក្តី​ចម្រើន​គ្រប់​ៗ​គ្នាកុំបីខាន​៕

    អរគុណ​សន្តិភាព

    អត្ថបទទាក់ទង