ព្រះមហាក្សត្រ និងសម្ដេចម៉ែ សម្ដែងព្រះទ័យរីករាយជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានទទួលមេដាយសន្តិភាពពិភពលោក «World Summit Peace»
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានសម្តែងទឹកព្រះទ័យសោមនស្សរីករាយ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា ដែលបានទទួលមេដាយមាសសន្តិភាពពិភពលោក «World Summit Peace» ក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១ ពីមហាសន្និបាត នៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី”សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។
អត្ថបទទាក់ទង