គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្លេងសន្ទនាសំងាត់ជាង២ម៉ោងរវាងឯកឧត្ដម ហ៊ុន ម៉ាណែត និង ជុន ច័ន្ទបុត្រ ត្រូវបានទម្លាយដោយសម្តេចតេជោ ហ៊ុន សែន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្លេងសន្ទនាសំងាត់ជាង២ម៉ោងរវាងឯកឧត្ដម ហ៊ុន ម៉ាណែត និង ជុន ច័ន្ទបុត្រ ត្រូវបានទម្លាយដោយសម្តេចតេជោ ហ៊ុន សែន សម្លេងសន្ទនាសំងាត់ជាង២ម៉ោងរវាងឯកឧត្ដម ហ៊ុន ម៉ាណែត និង ជុន ច័ន្ទបុត្រ ត្រូវបានទម្លាយដោយសម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ នៅទីបំផុតសារសម្លេងសន្ទនាសំងាត់រវាងលោក ហ៊ុន ម៉ាណែត និងលោក ជុន ច័ន្ទបុត្រ ដែលបានជួបគ្នាលើកដំបូងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទម្លាយជាសាធារណៈតាមបណ្តាញព័ត៌មាន Fresh News ជាផ្លូវការនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ។

    ការទម្លាយសារសម្លេងសន្ទនានេះដោយសារអត់ទ្រាំនឹងចរិតពាលរបស់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលបានមួលបង្កាច់លោក ហ៊ុន ម៉ាណែត ថា ជាមនុស្សឆ្មើងឆ្មៃ ខ្វះភាពសុភាពរាបសារ អាងខ្លួនជាកូននាយករដ្ឋមន្រ្តី។ ប៉ុន្តែតាមបើសម្លេងសន្ទនាបានបង្ហាញការពិតថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន មិនមែនជាមនុស្សឆ្មើងឆ្មៃ ហើយខ្វះការស្វាគមន៍ ខ្វះភាពសុភាពរាបសារដូចការបំភ្លៃរបស់ លោក ជុន ច័ន្ទបុត្រ នោះទេ ពោលគឺលោក ហ៊ុន ម៉ាណែត បានរីករាយស្វាគមន៍ និងពោលពាក្យគួរសមផងដែរ។

    នៅក្នុងជំនួបដំបូងនោះ បន្ទាប់ពីស្វាគមន៍គ្នា លោក ហ៊ុន ម៉ាណែត បានចោទសួរយ៉ាងសាមញ្ញថា តើឲ្យលោកហៅ លោក ជន ច័ន្ទបុត្រ យ៉ាងដូចម្ដេចដើម្បីជាការសមរម្យ មុននឹងចាប់ផ្ដើមកិច្ចសន្ទនាជាបន្តបន្ទាប់ទៀត។ ជាការឆ្លើយតបលោក ជុន ច័ន្ទបុត្រ បានប្រាប់ពីអាយុរបស់លោក៥៤ឆ្នាំ និងប្រាប់ឲ្យលោក ហ៊ុន ម៉ាណែត ហៅលោកថា ពូក៏បាន និងបងក៏បាន ប៉ុន្តែចេតនាក្នុងកិច្ចសន្ទនានោះ លោកហាក់មានបំណងចង់ឲ្យលោក ហ៊ុន ម៉ាណែត ហៅលោកថាពូច្រើនជាង។ ទីបំផុតលោក ជុន ច័ន្ទបុត្រ ក៏បានប្រាប់លោក ហ៊ុន ម៉ាណែត ថា ហៅពូក្មួយតែម្ដងក៏បាន។

    ការសម្តែងការគួរសម ឈានទៅដល់ការហៅពូក្មួយ, លោក ជុន ច័ន្ទបុត្រ ក៏បានរៀបរាប់អំពីជំហររបស់លោក និងវិទ្យុអាស៊ីសេរី និងក៏បានបញ្ជាក់អំពីការលម្អៀងទៅរក គណបក្សប្រឆាំង ដែលបង្ហាញជាក់ស្តែងក្នុងការផ្សព្វផ្សាយកន្លងមក លោកក៏បានបង្ហាញបំណងក្នុងការជួយផ្សព្វផ្សាយ ជូនគណបក្សប្រជាជនកម្ពុជាផងដែរ។ លោក ជុន ច័ន្ទបុត្រ បានលើកឡើងថា៖ «ពេលដែលបានជួបក្មួយថ្ងៃនេះ ក៏ជារឿងល្អមួយដែរដើម្បីស្វែងយល់ពីគ្នា តើយើងសហការគ្នាបែបណា ដើម្បីឱ្យ CPP ជាគណបក្សដ៏ធំមួយ អាចប្រើប្រាស់អាស៊ីសេរីបាន ពីព្រោះថាកន្លងមក ពួក CNRP ប្រើច្រើនណាស់»។

    នៅក្នុងជំនួបរវាងអ្នកទាំងពីរលោក ហ៊ុន ម៉ាណែត និងលោក ជុន ច័ន្ទបុត្រ ក៏មានការតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថាប័នចារកិច្ចរបស់កម្ពុជាផងដែរ, ដូច្នេះដើម្បីដឹងច្បាស់អំពីកិច្ចសន្ទនាសំងាត់ជាង២ម៉ោងនោះមានខ្លឹមសារយ៉ាងណា សូមស្តាប់វិដេអូនៅខាងក្រោម៖

    អត្ថបទទាក់ទង