គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ថវិកា គ្រឿងបរិភោគ និង​សម្ភារៈប្រើប្រាស់​ ដល់​ប្រជារាស្ត្រ​​រងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៦៧៤គ្រួសារ នៅខេត្ត​​បន្ទាយមានជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |
    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ថវិកា គ្រឿងបរិភោគ និង​សម្ភារៈប្រើប្រាស់​ ដល់​ប្រជារាស្ត្រ​​រងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៦៧៤គ្រួសារ នៅខេត្ត​​បន្ទាយមានជ័យ ព្រះមហាក្សត្រ និង​សម្ដេចម៉ែ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ថវិកា គ្រឿងបរិភោគ និង​សម្ភារៈប្រើប្រាស់​ ដល់​ប្រជារាស្ត្រ​​រងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៦៧៤គ្រួសារ នៅខេត្ត​​បន្ទាយមានជ័យ

    ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ​ព្រះ​បាទ​សម្តេច​ព្រះប​រមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហា​ក្សត្រ ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​និង​សម្តេច​ព្រះ​មហា​ក្សត្រី​ នរោត្តម ​មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ​ក្នុង​សេរីភាព ​សេចក្តី​ថ្លៃ​ថ្នូរ ​និង​សុភមង្គល​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ថវិកា​ គ្រឿងបរិភោគ និង​សម្ភារៈប្រើប្រាស់ផ្សេងទៀត ដល់​ប្រជារាស្ត្រ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៦៧៤គ្រួសារ នៅខេត្ត​​បន្ទាយមានជ័យ។

    ក្រោម​ព្រះ​រាជ​ហឫទ័យ​ខ្វល់​ខ្វាយ​ជា​និច្ច​អំពី​បញ្ហា​គ្រោះ​ទឹកជំនន់​ដែល​កំពុង​កើត​មាន​តាម​បណ្តា​ខេត្ត​នានា ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​និង​ទុកដាក់​ខ្ពស់​អំពី​សុខ​ទុក្ខ​របស់​បង​ប្អូន​ប្រជា​នុរាស្រ្ត​ នា​វេលា​ថ្ងៃ​ទី​២០ ​ខែតុ​លា ​ឆ្នាំ២​០២០​ ព្រះមហាក្សត្រ​កម្ពុជា ​និង​សម្តេចម៉ែ​ ស្តេច​សព្វ​ព្រះរាជ​ហឫទ័យ​ត្រាស់​បង្គាប់​ ក្រុ​មមន្រ្តី នៃក្រសួង​ព្រះបរមរាជ​វាំង នាំយក​ព្រះរាជ​អំណោយដ៏​ឧត្តុង្គឧត្តម​ជា​ព្រះរាជ​ទាន​របស់​ព្រះអង្គ​ទាំងទ្វេ ចែក​ជូន​ប្រជារាស្រ្ត​រង​គ្រោះ​ដោយ​គ្រោះទឹ​ក​ជំនន់​ ដើម្បី​សម្រាល​ទុក្ខលំបាក​ចំនួន ៦៧៤គ្រួសារ ស្ថិតក្នុង​ឃុំ​បន្ទាយនាង ស្រុកមង្គលបូរី ខេត្ត​បន្ទាយ​មានជ័យ​ ដោយ​គ្រួសារ​នីមួ​យ​ៗ​ទទួល​បាន អង្ករ ៥០គីឡូ មី ១កេស ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ សាប៊ូដុំ ចំនួន ៥ដុំ អាវយឺតស្លាកព្រះរាជអំណោយ ១ និងថរិកា ៤០ម៉ឺនរៀល៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង