គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីប្រទេសឥណ្ឌា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីប្រទេសឥណ្ឌា សម្តេចតេជោ ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីប្រទេសឥណ្ឌា

    ភ្នំពេញ​៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យប្រទេសឥណ្ឌាឧបត្ថម្ភវ៉ាក់សាំងចាក់ការពាជំងឺកូវីដ ១៩ ដល់កម្ពុជា។ សំណើរនេះបានធ្វើ​ឡើង​ក្នុងជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹង លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១។

    លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ដា បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាពទប់ស្កាត់ការរីករាលដាលជំងឺ១៩ បានយ៉ាងជោគជ័យ។ ជាមួយគ្នានេះដែរ​លោកជំទាវបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា គឺមានជាយូរលង់ណាស់មកហើយនៅក្នុងប្រវត្តិសាស្រ្ត​ជាទំនាក់ទំនងដ៏ល្អមួយហើយក្នុងបេសកកម្មការទូតរបស់លោកជំទាវមកកាន់កម្ពុជានៅពេលនេះ ដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការទំនាក់ទំនងដែលមានស្រាប់នេះឲ្យកាន់តែរីកធំធាត់ឡើងថែមទៀត។

    ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរជូនចំពោះលោកជំទាវ​ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំ នៅកម្ពុជា។ សម្ដេចបានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានាធិបតីនាយករដ្ឋមន្ត្រីឥណ្ឌាហើយបានសំដែងនូវការអបអរសាទរដែលឥណ្ឌាបានធ្វើបានផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ បានជោគជ័យ ហើយបានប្រកាសដាក់ឲ្យប្រើប្រាស់នៅពេលថ្មីៗនេះ។

    សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ឧបត្ថម្ភវ៉ាក់សាំងចាក់ការពារជំងឺកូវីដ ១៩ ដល់កម្ពុជា ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ៕

    អត្ថបទទាក់ទង