គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយបងប្អូនជនរួមជាតិ កំពុងបំពេញការងារ នៅសាធារណរដ្ឋកូរ៉េ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយបងប្អូនជនរួមជាតិ កំពុងបំពេញការងារ នៅសាធារណរដ្ឋកូរ៉េ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយបងប្អូនជនរួមជាតិ កំពុងបំពេញការងារ នៅសាធារណរដ្ឋកូរ៉េ

    នៅរសៀលថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២២ ដដែលនេះ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម ម៉ូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម Park Byeong-Seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ រួចមក នៅសណ្ឋាគារឡូតេវ៉ើល ដែលជាសណ្ឋាគារស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបសន្ទនាដោយផ្ទាល់ជាមួយបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងស្នាក់នៅប្រកបរបរទទួលទាន និងបំពេញការងារ នៅសាធារណរដ្ឋកូរ៉េ។

    ក្នុងជំនួបដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការសាកសួរសុខទុក្ខ ជូនចំពោះ បងប្អូនតំណាងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលស្នាក់នៅប្រកបរបរទទួលទាននៅសាធារណរដ្ឋកូរ៉េ ពីក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ដែលបងប្អូនខ្មែរជាច្រើន មិនបានធ្វើដំណើរមកដោយផ្ទាល់ និងមួយវិញទៀត ដោយសាតែកម្មវិធីរបស់សម្តេចមានភាពមមាញឹកខ្លាំងពេក និងដោយសាតែការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកូរ៉េ ហើយដែលអាជ្ញាធរកូរ៉េ មិនអនុញ្ញាតឲ្យមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំបាន។
    នៅក្នុងជំនួនសន្ទនានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការសាកសួរដោយផ្ទាល់ ពីជីវភាពរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិត ការបំពេញការងារផ្សេងៗ រួមទាំងជីវិតគូរស្រករ របស់ក្មួយៗ ចៅៗ ជាស្រ្តីមួយចំនួន ដែលបានចាកចេញពីមាតុប្រទេស មកស្នាក់នៅមានស្វាមី ភរិយា នៅ សាធារណរដ្ឋកូរ៉េ។ ក្មួយៗ ចៅៗ ទាំងអស់ដែលមានវត្តមាន បានជម្រាបជូនសម្តេចថា ក្មួយៗ ចៅៗ បើទោះបីចាកចេញពីមាតុប្រទេសក៏ពិតមែន ប៉ុន្តែក្មួយៗ ចៅៗ ពិតជាមានសេចក្តីសុខ សុភមង្គល ដោយទទួលបានស្វាមីប្រកបដោយ​ព្រហ្មវិហាធម៌ និងបានក្លាយជាគ្រួសារសមល្មម នៅសាធារណរដ្ឋកូរ៉េ។ ជាមួយនឹងអ្វីដែលជាសេចក្តីរីករាយនេះ ក្មួយៗ ចៅៗ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានកសាងស្ពានមេត្រី ពិសេសផ្តល់កំណើតឲ្យក្មួយៗ ចៅៗ មានសុភមង្គល និងមាន សេចក្តីសុខរហូតមកដល់ថ្ងៃនេះ៕
    អត្ថបទទាក់ទង