[វីដេអូខ្លី]៖ ទស្សនទាន ចក្ខុវិស័យរបស់សម្ដេចតេជោ ពាក់ព័ន្ធនឹងការផ្សះផ្សារជាតិ ការបង្រួបបង្រួមជាតិ និងសន្តិភាព គឺមានតាំងពីមុនមកម្ល៉េះ
ក្នុងវីដេអូខ្សែភាពយន្តឯកសារប្រវត្តិសាស្ត្រ «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ជំនួបលើកដំបូងរវាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចព្រះនរោត្ដម សីហនុ កើតឡើងនៅថ្ងៃទី២ធ្នូ ១៩៨៧ នៅប្រទេសបារាំង ប៉ុន្តែ ទស្សនទាន ចក្ខុវិស័យរបស់សម្ដេចតេជោ ពាក់ព័ន្ធនឹងការផ្សះផ្សារជាតិ ការបង្រួបបង្រួមជាតិ និងសន្តិភាព គឺមានតាំងពីមុនមកម្ល៉េះ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា នៅក្រោយសម្ដេចតេជោ ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រី បានរយៈពេល២ខែប៉ុណ្ណោះ សម្ដេចតេជោ បានធ្វើសំណើមួយពាក់ព័ន្ធនឹងការផ្សះផ្សារជាតិ និងការបង្រួបបង្រួមជាតិ ជាផែនការសន្តិភាពមួយតែម្តង។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងនូវចំណុចសំខាន់ៗ មួយចំនួនទៀតផងដែរ សូមស្ដាប់នូវប្រសាសន៍ឯកឧត្ដមដូចតទៅ ៖