គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង(CITY BUS) និងកាណូត បើកដំណើរឡើងវិញហើយចាប់ពីថ្ងៃទី២វិច្ឆិកានេះ

        ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១​ |
        សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង(CITY BUS) និងកាណូត បើកដំណើរឡើងវិញហើយចាប់ពីថ្ងៃទី២វិច្ឆិកានេះ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង(CITY BUS) និងកាណូត បើកដំណើរឡើងវិញហើយចាប់ពីថ្ងៃទី២វិច្ឆិកានេះ

        ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CITY BUS) រាជធានីភ្នំពេញ បាន​ដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយការជិះតាមសេវាដឹកជញ្ជូនសាធារណទាំងនេះ នឹង​មិនតម្រូវឲ្យបង់ប្រាក់រយៈពេល ៦ថ្ងៃផងដែរ​។

        ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និង​ការណូតនឹងចាប់ផ្ដើមដំណើរការតាមខ្សែរត់ដូចខាងក្រោម​៖

        ១.រថយន្តក្រុង

        – ខ្សែទី១៖ ចេញពីស្ថានីយ៍រថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងវាលស្បូវ

        – ខ្សែទី២៖ ចេញពីស្ថានីយ៍រថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយ៍ចំណតរថយន្តក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ

        – ខ្សែទី៣៖ ចេញពីស្ថានីយ៍រថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី

        – ខ្សែទី៤A៖ ចេញពីស្ថានីយ៍រថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី

        – ខ្សែទី៤B៖ ចេញពីស្ថានីយ៍រថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីចោមចៅ

        ២. កាណូត៖ ចេញពីស្ថានីយ៍ចំណតសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតក្រុងតាខ្មៅ។

        សូមបញ្ជាក់ដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យជិះសេវាដឹកជញ្ជូនសាធារណៈទាំងនេះដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០២១ និងគិតកម្រៃសេវាធម្មតាវិញចាប់ពីថ្ងៃទី០៨វិច្ឆិកាតទៅ លើកលែង ចំពោះព្រះសង្ឃ ចាស់ជរា កុមារកម្ពស់ក្រោម ១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី និងគ្រូបង្រៀន។

        ចំពោះល័ក្ខខណ្ឌ នៃការជិះរថយន្តក្រុង និងកាណូត អ្នកដំណើរត្រូវគោរពវិធានការសុខាភិបាល ដោយត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ ពាក់ម៉ាស លាងដៃនឹងអាកុល វ៉ាស់កម្ដៅ ស្កេន QR Code និងអង្គុយតាមកៅអីដែលបានរៀបចំ៕

        អត្ថបទទាក់ទង