គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន​ សែន​ អំពាវនាវគ្រប់តួអង្គពាក់ព័ន្ធបន្តការគាំទ្រអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន​ សែន​ អំពាវនាវគ្រប់តួអង្គពាក់ព័ន្ធបន្តការគាំទ្រអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ សម្តេចតេជោ ហ៊ុន​ សែន​ អំពាវនាវគ្រប់តួអង្គពាក់ព័ន្ធបន្តការគាំទ្រអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥មិថុនានេះបានផ្ញើសារលិខិតក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៤ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ ក្រោមប្រធានបទ “TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”។

    សម្តេចបានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងការខិតខំអនុវត្តដោយជោគជ័យនូវគោលនយោបាយ អាទិភាពនិងការកែទម្រង់ស៊ីជម្រៅ ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានយកឱកាសនេះ អំពាវនាវដល់គ្រប់តួរអង្គពាក់ព័ន្ធសូមបន្តចូលរួម៖
    – បន្តការគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ក្នុងការអភិវឌ្ឍធនធានមនុស្សពោរពេញដោយសមត្ថភាពជំនាញ ដោយក្នុង ដំណាក់កាលនេះ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តរៀបចំកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ ឬតាមអនឡាញ និងបត់បែនតាមស្ថានភាពជាក់ស្តែង។
    -បន្តជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី ឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អ ដូចដែលប្រធានបទន ទិវាជាតិនេះបានលើកឡើង “TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”។
    – គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ ដឹងនូវសារៈសំខាន់នៃវិស័យនេះជូនសាធារណជន។
    -ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ “TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និង ប្រាក់ចំណូលខ្ពស់” នេះ ឱ្យបានផុលផុសឱឡារិកអធិកអធមទូទាំងប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយនានា៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង