គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ន សែន អំពាវនាវស្វែងរកប្រវត្តិរូបថត ៤សន្លឹក ដែល​អាច​ទាក់​ទង​ដល់​ប្រវត្តិ​ស្វែង​រក​សន្តិភាពកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ន សែន អំពាវនាវស្វែងរកប្រវត្តិរូបថត ៤សន្លឹក ដែល​អាច​ទាក់​ទង​ដល់​ប្រវត្តិ​ស្វែង​រក​សន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ន សែន អំពាវនាវស្វែងរកប្រវត្តិរូបថត ៤សន្លឹក ដែល​អាច​ទាក់​ទង​ដល់​ប្រវត្តិ​ស្វែង​រក​សន្តិភាពកម្ពុជា

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ន សែន នាយករដ្ឋមន្ត្រី តាមរយៈហ្វេសប៊ុក​នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់​​បាន​ដឹង​ពី​ប្រភព​រូប​ថត​ ៤សន្លឹក ដែលសម្ដេចទើបបានទទួលតាមរយៈ Messenger Facebook ថ្មីៗនេះ ដោយ​សម្ដេច​បាន​បញ្ជាក់​ថា រូបថតទាំងនេះអាចទាក់​ទង​ដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន បានសរសេរបណ្តាញសង្គម Facebook ថា “សូម​អរគុណ​ចំពោះ​បង​ប្អូន​ដែល​បាន​ផ្តល់រូបថតមកឲ្យខ្ញុំ តាមរយៈ Messenger Facebook ។ រូបថតដែលបញ្ជូនមក​មាន​មួយ​ចំ​នួន ខ្ញុំមិនដែលបានឃើញពីមុន មិនដឹងថា ថត​នៅពេលណា នៅទីណា និង​អ្នក​ណាជា​អ្នក​ថត​?  លើក​នេះ​មាន​រូប​ថត​៤​សន្លឹក​ដែល​ខ្ញុំ​គិត​ថា​ថត​ក្នុង​ពេល​តែ​មួយ​ដោយ​សំគាល់​ទៅ​លើ​អាវ ក្រវ៉ាត់ក និង​ផ្លាក​សញ្ញា សម្រាប់ចូលប្រជុំតែអ្វីដែលមិនច្បាស់ គឺកន្លែង និង​ពេល​វេលា​។ ខ្ញុំ​សង្ស័យ​ ៥កន្លែង ឬ​៥​ប្រទេស​គឺ៖

    ១.ការប្រជុំក្រៅផ្លូវការហ្សាកាតា(JIM)ទាំងពីលក១៩៨៨.១៩៨៩ និង​ការ​ប្រជុំ​រៀបចំ​សមាសភាព SNC1991 នៅឥណ្ឌូណេស៊ី។

    ២.សន្និសិទប៉ារីសចាប់ផ្តើមដំបូង១៩៨៩ នៅប្រទេសបារាំង។

    ៣.ការប្រជុំបង្កើត SNC នៅតូក្យូប្រទេសជប៉ុន១៩៩០។

    ៤.ការប្រជុំ SNC នៅបាងកកឬប៉ាតាយ៉ាប្រទេសថៃ១៩៩១។

    ៥.ការប្រជុំ SNC នៅប៉េកាំងប្រទេសចិន១៩៩១។

    ខ្ញុំ​សូមអំពាវនាវបងប្អូនដែលបានដឹងប្រភពរូបថតនេះជួយប្រាប់ព្រោះរូបថតទាំងនេះ ទាក់​ទង​ដល់​ប្រវត្តិ​ស្វែង​រកសន្តិភាព សម្រាប់កម្ពុជា”

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង