គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ ចំនួន ២ម៉ឺនដុល្លារ ជូន​អង្គការ​ដើម្បី​ភាព​ញញឹម​ នៃ​កុមារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១​ |
    សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ ចំនួន ២ម៉ឺនដុល្លារ ជូន​អង្គការ​ដើម្បី​ភាព​ញញឹម​ នៃ​កុមារ សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ ចំនួន ២ម៉ឺនដុល្លារ ជូន​អង្គការ​ដើម្បី​ភាព​ញញឹម​ នៃ​កុមារ

    សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្រោមព្រះរាជហឫទ័យ​ដង្ហែរ​តាមព្រះរាជ​តម្រិៈដ៏ថ្លៃថ្លា នៃអង្គសម្តេចព្រះវររាជបិតាមនុស្សធម៌ជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការលើកកម្ពស់សុខមាលភាពនៃការរស់នៅ និងគាំពារកុមារ​កម្ពុជា ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង រហូតមកដល់ពេលបច្ចុប្បន្ន ស្តេច​សព្វ​​ព្រះ​រាជ​ហឫទ័យ​ប្រោសព្រះរាជទាន​ព្រះរាជ​អំណោយ​ជាព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាសចំនួន ៣,០០០បន្ទះ សាប៊ូដុំ Express ចំនួន ២ឡាំង ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង និងសាប៊ូទឹក MU YU MING ចំនួន ១ឡាំង ជូន​ អង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ​ P.S.E (Pour un Sourire d’Enfant)​ ដើម្បីប្រើប្រាស់សម្រាប់ជាឧត្តមប្រយោជន៍ដល់កុមារក្រីក្រងាយរងគ្រោះ ស្ថិត​នៅខណ្ឌស្ទឹង​មាន​ជ័យ​ រាជធានី​ភ្នំពេញ​។

     

    ពាក្យគន្លឹះទាក់ទង