គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវ​កុំឲ្យពលរដ្ឋភ័យស្លន់ស្លោរហូតបាត់ម្ចាស់ការ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទប់​ស្កាត់កា​រ​ឆ្លង​ជំងឺ​កូវីដ​១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវ​កុំឲ្យពលរដ្ឋភ័យស្លន់ស្លោរហូតបាត់ម្ចាស់ការ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទប់​ស្កាត់កា​រ​ឆ្លង​ជំងឺ​កូវីដ​១៩ សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវ​កុំឲ្យពលរដ្ឋភ័យស្លន់ស្លោរហូតបាត់ម្ចាស់ការ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទប់​ស្កាត់កា​រ​ឆ្លង​ជំងឺ​កូវីដ​១៩

    ភ្នំពេញ​៖ តាម​សំណេរនៅលើហ្វេសប៊ុកផ្លូវការ នៅល្ងាចថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវកុំ​ឲ្យ​ប្រជាពលរដ្ឋមាន​ការ​ភ័យស្លន់ស្លោរហូតដល់បាត់បង់ម្ចាស់ការ និងបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពង់​ទប់ស្កាត់​ការឆ្លង​ជំងឺកូវីដ​១៩​។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​លើកឡើងថា​ «នៅថ្ងៃទី ២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ នេះ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ ​ថ្មី​ ចំនួន ​៧​នាក់​ថែម​ទៀត​ គឺ​៦​នាក់​ឆ្លង​ក្នុង​គ្រួសារ​តែមួយ​ និង​១​នាក់​ទៀត​មាន​កូវីដ-១៩​មក​ពី​សហរដ្ឋ​អាមេរិក​។ ការ​ឆ្លង​រាល​ដាល​ក្នុង​គ្រួសារ​តែ​មួយ​នេះ​ដែលប​ន្ត​ចេញ​មក​ខាង​ក្រៅ ​ គឺយើង​អាច​កំណត់​បាន​ថា​ជា ​«ការ​ឆ្លង​ក្នុង​សហគមន៍​ជា​លើក​ដំបូង​នៅ​កម្ពុជា​» ដែល​កាល​ពី​ព្រឹក​មិញ​គឺ​យើង​បាន​បិទ​ជា​បណ្តោះ​អាសន្ន​មួយ​រយៈ​ពេល​ខ្លី​នូវ​ ផ្សារ​ទំនើប​អ៊ីអ​ន​១,​ សណ្ឋាគា​រភ្នំពេញ និង​សាលា​ឯកជន​អន្តរទ្វីប​អាមេរិក​កាំង​នៅ​ចាក់​អង្រែ​។ ករណី​ឆ្លង​ថ្មី​នេះ​អាច​មាន​ការ​ពាក់ព័ន្ធ​ពី​ក្រុង​ភ្នំពេញ ​ខេត្ត​សៀមរាប ​បន្ទាយ​មានជ័យ ​និង ​មណ្ឌលគិ​រី។​ នៅពេល​នេះ ​ក្រសួង​សុខាភិបាល​ និង​ អាជ្ញាធរ​ពាក់​ព័ន្ធ​កំពុង​ធ្វើ​ការងារ​យ៉ាង​សកម្ម​ ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​ប្រជាពលរដ្ឋ​យើង​។ »

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​បន្ថែម​ថា​ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ​សូម​បង​ប្អូន​ប្រជាពលរដ្ឋ​មេត្តា​កុំភ័យ​ស្លន់​ស្លោ ឬឆោ​ឡោ​រហូត​បាត់​បង់​ម្ចាស់​ការ​គ្រប់​គ្រង​។ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ការ​ការពារ​សុខ​ភាព​ផ្ទាល់​ខ្លួន​ នឹង​ក្រុម​គ្រួសារ​តាម​រយៈ​ការ​ពាក់ម៉ាស់ នឹង​ដុស​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ,​ ចឹល,​ ឬទឹក​អាល់​កុល​ នឹង​អនាម័យ​អោយ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។ ក្នុងករណី​មាន​ការ​សង្ស័យ​ណា​មួយ​ត្រូវ​រាយការណ៍ជូ​នគ្រូពេទ្យ​ឱ្យ​បាន​ឆាប់​បំផុត​។

    ចំពោះ​អ្នក​ដែល​ត្រូវ​ធ្វើ​តេស្ត​កូវី​ដ-១៩ ​និង​ធ្វើ​ចត្តា​ឡីស័ក​ គឺត្រូ​វ​ធ្វើ​ឱ្យ​បាន​ត្រឹម​ត្រូវ​នឹង​ហ្មត់​ចត់​បំផុត ​ចៀស​វាង​ការ​ឆ្លង​រាល​ដាល​សាយ​ភាយ​ជំងឺ​កូវីដ​-១៩​ ទៅ​កាន់​ទីកន្លែង​ផ្សេង​ទៀត​។

    សម្ដេចតេជោ​សង្ឃឹម​ថា ​បង​ប្អូន​ប្រជាពលរ​ដ្ឋបង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ថែ​រក្សា​សុខ​ភាព​មិន​ធ្វេស​ប្រហែស ​ ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​បាន​គ្រប់​ៗគ្នា​  ជាពិសេស​  នៅ​ក្នុង​ស្ថាន​ភាព​ដ៏លំបាក​នេះ៕​

    អត្ថបទទាក់ទង