សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ រួចរាល់នៅព្រឹកនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ រួចរាល់ហើយ ខណៈនៅទូទាំងប្រទេស ចាក់ដូសទី៣ ឬដូសជំរុញ បានប្រមាណជិត ៧៨ម៉ឺននាក់ រួចទៅហើយ។
តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែន បានសរសេរថា « ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់។ (តែពីរនាក់បានហើយយាយនិងតា) នៅទូទាំងប្រទេសចាក់ដូសទី៣ឬដូសជំរុញបានប្រមាណជិត៧៨ម៉ឺនននាក់រួចទៅហើយ។»
សម្ដេចតេជោ បានលើកឡើងដែរថា យើងនឹងបន្តការចាក់ដូសទី៣ឲ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបានចាក់ដូសទី១ និងដូសទី២ រួចរាល់ ទៅតាមពេលវេលាដែលត្រូវចាក់ដោយគិតពីដូសទី២ ទៅដូសទី៣ ក្នុងរយៈពេលពី៤ ទៅ៦ខែ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង