គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេច​ពញា​ចក្រី ហេង​ សំរិន​ អនុញ្ញាត​ឲ្យ​ឯកឧត្តម ប៉ាក់ ហឿងឃ្យុឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ទើបតែងតំាងថ្មី ចូលជួប​សម្ដែង​ការគួរសម​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេច​ពញា​ចក្រី ហេង​ សំរិន​ អនុញ្ញាត​ឲ្យ​ឯកឧត្តម ប៉ាក់ ហឿងឃ្យុឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ទើបតែងតំាងថ្មី ចូលជួប​សម្ដែង​ការគួរសម​ សម្ដេច​ពញា​ចក្រី ហេង​ សំរិន​ អនុញ្ញាត​ឲ្យ​ឯកឧត្តម ប៉ាក់ ហឿងឃ្យុឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ទើបតែងតំាងថ្មី ចូលជួប​សម្ដែង​ការគួរសម​

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាត​ឲ្យ​ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង (H.E. Mr. Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែង​ការគួរសម​ នៅវិមានរដ្ឋសភា។

    សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង និងបានស្វាគមន៍ចំពោះបេសកកម្មរបស់ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង នៅកម្ពុជា។

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា សាធារណរដ្ឋកូរ៉េ បាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។ សម្តេចបានស្នើសុំសាធារណរដ្ឋកូរ៉េបន្ថែមចំនួនកូតាពលរដ្ឋខែ្មរ ទៅធ្វើការងារនៅកូរ៉េទៀត។

    ឯកឧត្តម ប៉ាក់ ហឿងឃ្យុង  បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានជម្រាបសម្តេច អំពីការរីកចម្រើនខាងផ្នែកនយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទំាងពីរ នៅក្នុងរយៈពេលចុងក្រោយនេះ មានការរីកចម្រើនខ្លំាងគួរឲ្យកកត់សម្គាល់។ ទំហំពាណិជ្ចកម្មកម្ពុជា-កូរ៉េនៅឆ្នាំ២០១៩ បានកើនដល់ ១ពាន់លានដុល្លារ ហើយទុនវិនិយោគកូរ៉េ នៅកម្ពុជា មានជាង៥ពាន់លានដុល្លារ ដែលនាំកូរ៉េ ក្លាយជាប្រទេសទី២ក្នុងការវិនិយោគនៅកម្ពុជា។ ចំណែកពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ មានប្រមាណ៤ម៉ឺននាក់។

    ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅឆ្នាំខាងមុខសាធារណរដ្ឋកូរ៉េនឹងផ្តល់ជំនួយដល់កម្ពុជាបន្ថែម ខាងផ្នែកដោះមីន ហើយនិមិត្តរូបនៃទំនាក់ទំនងប្រទេសទំាងពីរមួយ អាចលេចជារូបរាងដែរ គឺជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ ឆ្លងកាត់ទន្លេមេគង្គនោះ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង