ព្រះករុណា ព្រះមហាក្សត្រ យាងពន្លត់ភ្លើងជ័យ ខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ
ភ្នំពេញ៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យ ក្រោមព្រះរាជអធិបតី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានឯករាជ្យ។
ក្នុងពិធីនេះគេឃើញមានថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនផងដែររួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា , សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងមន្ត្រីរាជការសមាជិករាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង ប្រជាពលរដ្ឋរាប់ពាន់នាក់។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ពុំមានវត្តមាននៅក្នុងពិធីនោះទេ ដោយសម្តេចជាប់នៅក្នុងបំរាមការធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ៕