គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះមហាក្សត្រ យាងនិវត្តមកដល់មាតុប្រទេសវិញហើយ បន្ទាប់​ពីស្ដេចយាងចូល​រួម​បើកព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវរងា នៅប្រទេសចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ២០២២​ |
    ព្រះមហាក្សត្រ យាងនិវត្តមកដល់មាតុប្រទេសវិញហើយ បន្ទាប់​ពីស្ដេចយាងចូល​រួម​បើកព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវរងា នៅប្រទេសចិន ព្រះមហាក្សត្រ យាងនិវត្តមកដល់មាតុប្រទេសវិញហើយ បន្ទាប់​ពីស្ដេចយាងចូល​រួម​បើកព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវរងា នៅប្រទេសចិន

    ភ្នំពេញ៖ នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ស្ដេចយាង​និវត្តមក​ដល់​មាតុប្រទេស​វិញហើយ​បន្ទាប់​ពីបានយាងចាកចេញ​ទៅ​កាន់ទីក្រុងប៉េកាំង ប្រទេសចិន ​កាលពីថ្ងៃទី៣កុម្ភៈ ដើម្បីចូល​រួម​បើកព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវរងា។

    វត្តមានយាង និងអញ្ជើញ​ទៅ​ថ្វាយព្រះ​រាជ​ដំណើរ​និវត្ត​របស់​អង្គ​ព្រះមហាក្សត្រ​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមជាមួយវត្តមានសម្តេច ឯកឧត្ដម ថ្នាក់ដឹកនាំ ក្នុង​ជួរ​រាជរដ្ឋាភិបាល​សំខាន់ៗ​មួយ​ចំនួនទៀត។

    ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្រោមប្រធាន​បទ​«រួមគ្នាឆ្ពោះទៅអនាគត» បាន​បង្ហាញ​ឱ្យ​ឃើញអំពី​បំណងប្រាថ្នា​របស់​សហគមន៍​វាសនារួម​ នៃ​មនុស្សជាតិ​ និង​ការ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ជាសកល។

    ព្រះវត្តមានដែល​ព្រះអង្គ សព្វព្រះរាជហឫទ័យតបតាមបង្គំថ្វាយ ស្ដេចយាង​ចូលរួម​ពិធីបើក​កីឡាអូឡាំពិករដូវរងា​ប៉េកាំងឆ្នាំ២០២២នេះ បានជួយពង្រឹងចំណងមិត្តភាពជាប្រពៃណី ចំណងមិត្តភាព​ដូចបងប្អូន និងភាពជាដៃគូវាងកម្ពុជា-ចិន។

    គួរបញ្ជាក់ថា ចាប់តាំងពីកិច្ចជំនួបជាប្រវត្តិសាស្ត្ររវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង​ឯកភាពជាតិ​ខ្មែរ ព្រះបរមរតនកោដ្ឋ និងឯកឧត្តម Zhou Enlai នាយករដ្ឋមន្ត្រីចិន ក្នុងសន្និសីទអាស៊ី-អាហ្រ្វិក​នាទីក្រុងBandung ប្រទេសឥណ្ឌូណេស៊ី កាលពីខែមេសាឆ្នាំ១៩៥៥មក កម្ពុជា និង​ចិន​បាន​ក្លាយ​ជាមិត្តចាស់ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ។ រយៈពេល​ជាង ៦០ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពកម្ពុជា-ចិន​ទទួល​បាន​ការអភិវឌ្ឍ​រីកចម្រើន​ហើយ​ក្នុង​អំឡុង​ពេល​នៃ​ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចិនបានជួយកម្ពុជាយ៉ាងច្រើន ដោយ​បាន​ចាត់​បញ្ជូន​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្រ្ដ និងផ្តល់ជូនជាសម្ភារៈ និងវ៉ាក់សាំង​ដល់​កម្ពុជា​ ដើម្បីចាក់ជូន​ប្រជាពលរដ្ឋ​សំដៅ​បង្កើនបាននូវភាពស៊ាំក្នុងសហគមន៍។

    សូមជម្រាបជូនថា ពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន គឺចាប់ផ្ដើមពីថ្ងៃទី ៤ ដល់ទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានអត្តពលិកចូលរួមជិត ៣ពាន់នាក់ លើ ១៥ប្រភេទ កីឡា ១០៩វិញ្ញាសារ ហើយបើតាមការ​គ្រោង​ទុក​ការ​ប្រកួត​កីឡារដូវរងា​ឆ្នាំ​ ២០២៦ នឹងធ្វើនៅប្រទេសអ៊ីតាលី៕

    អត្ថបទទាក់ទង