គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សកម្មជនអតីតគណបក្សប្រឆាំងម្នាក់នៅអាមេរិក ស្កាត់ជួបសម្ដេចតេជោ ដើម្បីសុំការអភ័យទោស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២​ |
    សកម្មជនអតីតគណបក្សប្រឆាំងម្នាក់នៅអាមេរិក ស្កាត់ជួបសម្ដេចតេជោ ដើម្បីសុំការអភ័យទោស សកម្មជនអតីតគណបក្សប្រឆាំងម្នាក់នៅអាមេរិក ស្កាត់ជួបសម្ដេចតេជោ ដើម្បីសុំការអភ័យទោស

    អតីតសកម្មជននៃអតីតគណបក្សប្រឆាំងលេចធ្លោម្នាក់នៅសហរដ្ឋអាមេរិក លោក យង់ ណុយ ហៅ ប្រេឌី(Brady Nuy Young) បានសរសេរលិខិតមួយច្បាប់គោរពជូនសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ដោយបញ្ជាក់ពីការទទួលស្គាល់កំហុសឆ្គងរបស់ខ្លួនកន្លងមក និងបានសុំការអភ័យទោសពីសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារដោយផ្ទាល់ នៅសហរដ្ឋអាមេរិក និងតាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។

    អតីតសកម្មជន នៃអតីតគណបក្សប្រឆាំង លោក ប្រេឌី ដែលកន្លងមកតែងបើកការវាយប្រហារដោយមិនសំចៃមាត់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រមាថលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានសរសេរលិខិតមួយច្បាប់ស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អភ័យទោស និងទទួលស្គាល់រាល់កំហុសខុសឆ្គងកន្លងមកដែលខ្លួនបាន​ប្រមាថ និងប្រើប្រាស់ភាសាមិនសមរម្យចំពោះសម្តេចតេជោ និងក្រុមគ្រួសារ។

    ការស្នើសុំការអភ័យទោសនេះ លោក ប្រេឌី យុង បានជូនលិខិតសុំទោសដោយផ្ទាល់ដៃជូនសម្តេចតេជោ ក្នុងឱកាសដែលសម្តេច បានធ្វើដំណើរទៅដល់ទឹកដីសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ត្រូវនឹងព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២៕

    អត្ថបទទាក់ទង