សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាបន្ថែម ដល់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំចាត់ចែងធ្វើចត្តាឡីស័ក
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាបន្ថែមជាង១ពាន់លានរៀល(១,២៦០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន១៥ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី៣ ដល់១០ ខែមេសា ឆ្នាំ២០២១។
ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ខេត្តដែលទទួលបានការឧបត្ថម្ភថវិកាបន្ថែម មានដូចខាងក្រោម៖
១.ខេត្តបាត់ដំបង ទទួលបានថវិកា២០០លានរៀល
២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា៤០០លានរៀល
៣.ខេត្តប៉ៃលិន ទទួលបានថវិកា៣០លានរៀល
៤.ខេត្តពោធិ៍សាត់ ទទួលបានថវិកា៨០លានរៀល
៥.ខេត្តព្រះវិហារ ទទួលបានថវិកា២០លានរៀល
៦.ខេត្តកណ្តាល ទទួលបានថវិកា ៩០លានរៀល
៧.ខេត្តស្វាយរៀង ទទួលបានថវិកា២០លានរៀល
៨.ខេត្តព្រៃវែង ទទួលបានថវិកា៧០លានរៀល
៩.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៥០លានរៀល
១០.ខេត្តក្រចេះ ទទួលបានថវិកា៤០លានរៀល
១១.ខេត្តតាកែវ ទទួលបានថវិកា២០លានរៀល
១២.ខេត្តកំពង់ចាម ទទួលបានថវិកា៣០លានរៀល
១៣.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា៣០លានរៀល
១៤.ខេត្តព្រះសីហនុ ទទួលបានថវិកា៨០លានរៀល
១៥.ខេត្តសៀមរាប ទទួលបានថវិកា១០០លានរៀល។
សូមជម្រាបជូនដែរថា ដោយឡែកសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង១៥ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួនសរុប១២៨២២នាក់៕