ព្រះមហាក្សត្រ និងសម្ដេចម៉ែ ប្រោសព្រះរាជទានទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យរីករាយ ចូលរួមនូវវិភាគទានទឹកប្រាក់ចំនួន ១០០.០០០ដុល្លារ ជាព្រះរាជូបត្ថម្ភដល់ទិវាពិភពកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២ ខួបលើកទី១៥៩ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
អត្ថបទទាក់ទង